Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារី​២នាក់អស់លក្ខណ៍​ត្រឹមនារីម្នាក់ផ្សេង​ទៀតស្រែក​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នារី២នាក់ត្រូវបាននគរបាលចុះអន្តរាគមន៍ចាប់វាយខ្នោះ ខណៈពេលធ្វើសកម្មភាពលួចកាបូបលុយពីនារីម្នាក់ទៀតចូលផ្សារបានសម្រេច តែត្រូវម្ចាស់គេទាន់និងស្រែកចោរៗបង្កការភ្ញាក់ផ្អើលពេញផ្សារ ។

បន្ទាប់ពីឃាត់ខ្លួននារីជាជនសង្ស័យទាំង២នាក់ខាងលើរួចមក សមត្ថកិច្ចដកហូតបានកាបូបដៃ ដែលមានប្រាក់ចំនួន៦០ម៉ឺនរៀល ប្រគល់អោយម្ចាស់វិញ ។

ហេតុការណ៍ខាងលើនេះបង្កអោយការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២០ នៅក្នុងផ្សារងិន អាន ហៅផ្សារទំនប់ នៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ទី១ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន ក្នុងនោះម្នាក់ឈ្មោះ ប៊ុនធឿន សុនីតា ភេទស្រី អាយុ១៨ឆ្នាំ មានលំនៅភូមិកណ្តឹងតូច ឃុំត្រពាំងលើ ស្រុកបាទី ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះសេង ស្រីដា ភេទស្រី អាយុ២០ឆ្នាំ មានលំនៅភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។

ចំណែកជនរងគ្រោះជាម្ចាស់កាបូបឈ្មោះតុប ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ មានលំនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការនៅមុខផ្សារបានអោយដឹងថា មុនពេលកើតហេតុ មាននារីម្នាក់ បានស្រែកចោរ ភ្លាមនោះមន្ត្រីនគរបាលក៏បានទៅអន្តរាគមន៍ឃាត់ខ្លួនបាននារីទាំង២នាក់ខាងលើប្រគល់អោយនគរបាលប៉ុស្តិ៍តែម្តង ។តាមប្រភពពីស្ត្រីជាម្ចាស់កាបូបបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរមកទិញម្ហូប នៅក្នុងផ្សារ ដោយទុកកូនកាបូបនៅក្នុងកាបូបស្ពាយខាងក្រោយ ។

លុះនៅពេលចូលផ្សារ ស្រាប់តែ ក្រឡេកមើលកាបបូបស្ពាយឃើញមានគេរ៉ូតចំហនិងបាត់កូនកាបូបដាក់លុយ ភ្លាមៗនោះ គាត់ឃើញនារីម្នាក់កាន់កាបូបហើយ បានហុចទៅអោយនារីម្នាក់ទៀត ខណៈនោះគាត់បានស្ទុះទៅចាប់ និងស្រែកចោរៗ ផ្អើលដល់សមត្ថកិច្ចជួយឃាត់ខ្លួនបានទាំង២នាក់ព្រមទាំងដកហូតបានកាបូបមកវិញ។

តាមប្រភពដដែលបានអោយដឹងទៀតថា នៅក្នុងកាបូបមានប្រាក់ចំនួន៦០ម៉ឺនរៀល ដែលនាងបានដាក់តាមខ្លួនចូលផ្សារ ។បន្ទាប់ពីឃាត់ខ្លួន នារីជាជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបាននគរបាលបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព