Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជា​ការពារ​ម្នាក់​ធ្វើ​លេងសើច ស្រាប់តែ​យុវជន​ម្នាក់​ផ្ទុះ​កំហឹង​កាប់​គ្មាន​ប្រណី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់ទៀតដែលជា ប្រជាការពារភូមិលេងសើច ដោយដាល់ក្បាលពោះយុវជនម្នាក់នោះតិចៗ២ទៅ៣ដៃ ស្រាប់តែយុវជនម្នាក់នោះទាញកាំបិតផ្គាក់កាប់ប្រហារចំនួន៤កាំបិតចំក្បាល បណ្ដាលឲ្យបុរសជាប្រជាការពាររងរបួសធ្ងន់ធ្ងរ បន្ទាប់មកក៏បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យជ័យជំនះ ឯក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឡែកយុវជនជាជនដៃដល់ខាងលើក៏ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗដែរ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ស្ថិតនៅផ្លូវបេតុងក្នុងភូមិក្រពើទ្រោម សង្កាត់ រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ វ៉ន វិសាល ហៅអង អាយុ៣០ឆ្នាំ ជាប្រជាការពារភូមិ មានប្រពន្ធឈ្មោះ ប៉ាន់ កល្យាណ អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ចំណែកជនសង្ស័យឈ្មោះ សេង ស៊ុនហី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នានោះដែរ ហើយនគរបាលដកហូតបានកាំបិតផ្គាក់ដងឬស្សីមួយដើម។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកស៊ីនៅលើគ្រែមុខផ្ទះ ខណៈពេលផឹកអស់ស្រាបៀរចំនួន៣កំប៉ុង ស្រាប់តែជនរងគ្រោះបានដើរចេញពីផ្ទះរបស់ខ្លួនទៅកាន់ផ្ទះជនដៃដល់ដែលស្ថិតនៅចម្ងាយប្រហែល៥០ម៉ែត្រពីគ្នា។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកជនរងគ្រោះក៏បាននិយាយលេងសើច និងដាល់ក្បាលពោះជនសង្ស័យលេងចំនួន២ទៅ៣ដៃ តែជាការលងសើចប៉ុណ្ណោះ ស្រាប់តែជនសង្ស័យខឹងក៏បានស្ទុះទៅយកកាំបិតផ្គាកនៅក្នុងផ្ទះមកកាប់ទៅលើរងគ្រោះចំនួន៤កាំបិត ចំក្បាលចំហៀងខាងស្តាំ១កាំបិត, ក្បាលចំហៀងខាងឆ្វេង១កាំបិត និងក្បាលផ្នែកខាងក្រោយចំនួន២កាំបិតទៀត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ខណៈនោះនគរបាលប៉ុស្តិ៍រលួសក៏បានចុះទៅជួយអន្តរាគមន៍នាំជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ខេត្តកណ្តាលដែរ ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងន់ពេក ជនរងគ្រោះក៏បានបាត់បង់ជីវិត ។

ក្រោយមកនគរបាលបានឃាត់ខ្លួនជនដៃដល់ខាងលើ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសតាមនីតិវិធីច្បាប៕

ដកស្រង់ពី៖កោះសន្តិភាព