បណ្តាញសង្គម

អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជួបគ្រោះថ្នាក់រាចចរណ៍ រងរបួសធ្ងន់ស្រាល​ ទាំងគ្រួសារ

កណ្តាល៖ អគ្គនាយករង រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំងគ្រួសារ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយក្រឡាប់រថយន្ត បណ្តាល ឲ្យរងរបួស ធ្ងន់ស្រាល ទាំងគ្រួសារ ចំនួន៨នាក់ ។ ហេតុការណ៍ ក្រឡាប់ឡាននេះ បានកើតឡើង កាលពីម៉ោងជាង ១០ព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៤ នៅផ្លូវជាតិលេខ៦ ក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ប៉ូលិសស្រុកមុខកំពូល បានឲ្យដឹងថា រថយន្តដែលក្រឡាប់ ម៉ាកតូយ៉ូតា ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-6567 បើក បរដោយឈ្មោះ ឌី សុផាន ភេទប្រុស ជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន រដ្ឋបាលមូលដ្ឋាន និងជាប្រធាននាយកដ្ឋាន កិច្ចការ នយោបាយ ក្រសួងមហាផ្ទៃ មានទីលំនៅ សង្កាត់បឹងកេងកងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ (រងរបួសធ្ងន់)។

ចំណែកអ្នករួមដំណើរ ៧ នាក់ទៀត រងរបួសស្រាល ក្នុងនោះមានប្រពន្ធ កូន និងឪពុក ម្តាយ និងបងប្អូន របស់ឈ្មោះ ឌី សុផាន។ បើតាមសាក្សី ឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្ត ឡង់គ្រីស័រ ពណ៌ខ្មៅ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុ បានបែកកង់មុខ ខាងឆ្វេង ក៏រេចង្កូតក្រឡាប់ ចូលទៅក្នុងទឹក ខាងលិចផ្លូវ បណ្តាលឲ្យរបួសធ្ងន់ ស្រាល ដល់មនុស្សដែលជិះ ក្នុងរថយន្តទាំង៨នាក់ ហើយសមត្ថកិច្ច បានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌល សុខភាពឃុំព្រែកដំបង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានស្ទូចរថយន្ត ដែលក្រឡាប់ យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកមុខកំពូល ដើម្បី ចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖ CEN