Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការចតផ្ទេរទំនិញ នៃរថយន្តធុនធ្ងន់ បង្កភាពអនាធិបតេយ្យ តាមផ្លូវជាប់របង វិទ្យាល័យទួលស្វាយព្រៃ

  • បោះពុម្ព

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង ១២ ថ្ងៃត្រង់ ឡើងទៅ គឺមានរថយន្ត ដឹកទំនិញធុនធ្ងន់ និងមធ្យម ជាច្រើនគ្រឿង បាន នាំគ្នាមកចត ត្រៀបត្រា នៅជុំវិញរបង វិទ្យាល័យទួលស្វាយព្រៃ ដែលមិនត្រឹមតែ បង្កសំឡេងខ្លាំងៗ រំខានដល់ការបង្រៀន និងការ សិក្សារបស់ សិស្សានុសិស្ស នៃវិទ្យាល័យទួលស្វាយព្រៃ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីនោះ ប៉ុណ្ណោះទេ តែក៏នៅបង្កអោយ ប៉ះពាល់ដល់ ការធ្វើចរាចរណ៍ នៅតាមផ្លូវទាំងនោះ និងសណ្ដាប់ធ្នាប់ សាធារណៈផងដែរ។

ក្រុមប្រជាពលរដ្ឋ បានត្អូញត្អែរថា សព្វថ្ងៃនេះ ពួកគាត់មាន ការធុញទ្រាន់ យ៉ាងខ្លាំង និងសង្កៀរត្រចៀកបំផុត ដោយសារតែរាល់ ថ្ងៃនេះ មានរថយន្តដឹក ទំនិញធុនធ្ងន់ ជាច្រើនគ្រឿង បាននាំគ្នាមកផ្ទេរទំនិញ នៅជុំវិញរបង វិទ្យាល័យ ទួលស្វាយព្រៃ បានបង្កការ បាត់បង់ សណ្តាប់ធ្នាប់ សាធារណៈ និងបង្កអោយមាន សម្លេងរំខាន ដល់ការរស់នៅ មានជាអាទិ៍ ស្រែកឡូឡា ទម្លាក់ដែក ឬក៏ សម្ភារៈផ្សេងៗជាដើម។

គ្រូបង្រៀនមួយចំនួន នៃវិទ្យាល័យទួលស្វាយព្រៃ ក៏បាននិយាយដែរថា វាមិនត្រឹមតែបង្កអោយ ប៉ះពាល់ដល់ ការធ្វើចរាចរណ៍ នៅតាម ផ្លូវទាំងនោះ និងសណ្ដាប់ធ្នាប់ សាធារណៈ និងការរស់នៅរបស់ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីនោះ នោះទេ ក៏ប៉ុន្តែវាក៏បង្កសំឡេង ខ្លាំងៗ រំខានដល់ការបង្រៀន និងការសិក្សារបស់ សិស្សានុសិស្សនៃ វិទ្យាល័យទួលស្វាយព្រៃ ផងដែរ។

បើទោះជាពួកគាត់ ប្តឹងដល់នគរបាលប៉ុស្តិ៍ ឬក៏អាជ្ញាធរសង្កាត់ ក៏គ្មានប្រយោជន៍អ្វីដែរ ពីព្រោះនៅពេលល្ងាច គេបានឃើញប៉ូលិស មកយកលុយពីពួកឈ្មួញទាំងនោះ មាននគរបាលប៉ុស្តិ៍ ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ និងក្រុង ហេតុដូច្នេះហើយ ទើបធ្វើអោយ ក្រុមឈ្មួញ ទាំងនេះ ហ៊ានធ្វើភ្លៀង ធ្វើផ្គរ និងធ្វើផ្គើនដាក់ ពួកគាត់បែបនេះ។

ទង្វើទាំងនេះ បានធ្វើអោយពួកគាត់ មានការក្តៅក្រហាយយ៉ាងខ្លាំង។ ពួកគាត់បានបន្តថាៈ "ដើម្បីកុំអោយមានភាព អនាធិបតេយ្យ បែបនេះតទៅទៀតនោះ គឺមានតែសំណូមពរចំពោះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តា ជួយចាត់ វិធានការ បិទកន្លែងនេះ កុំអោយមានការផ្ទេរទំនិញ ពីព្រោះវាបានបង្កការ រំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ និងការរៀនសូត្រ របស់សិស្ស ទៀតផង"៕

ដកស្រង់ពី៖ CEN