Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរ​គាស់​ផ្ទះ​ទាំង​ថ្ងៃ​ ហើយនៅចំ​កណ្ដាល​ក្រុង​​បាត់ដំបង​ទៀត

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ជនមិនស្គាល់មុខបានគាស់ទ្វារផ្ទះពលរដ្ឋ ចូលលួចលុយ និងគ្រឿងអល័ង្ការអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណ:ដែលម្ចាស់ផ្ទះបិទទ្វារទុកចោល ហើយរវល់ទៅផ្សារ ។

ម្ចាស់ផ្ទះអះអាងថា ហេតុការណ៍នេះ អាចកើតឡើងនៅអំឡុងម៉ោង៣រសៀលថ្ងៃទី០៤ មីនា ដែលនៅខាងលិចផ្សារណាត់ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ប្រភពពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផ្ទះនោះឈ្មោះ ទាវ ចិនហ៊ន ភេទស្រីអាយ៦៧ឆ្នាំ។

គាត់បានអះអាងថា ចោរបានគាស់បំបែកសោរទ្វារខាងក្រោយ រួចចូលទៅខាងក្នុងគាស់ទូររើកកាយលួចយកលុយនិងគ្រឿងអល័ង្ការអស់គ្មានសល់។ប្រភពបានស្រង់សំដីស្ត្រីម្ចាស់ផ្ទះនេះទៀតថា ចោរបានចូលលួចទ្រព្យសម្បត្តិគាត់ នៅពេលគាត់តវល់ទៅផ្សារ រីឯកូនៗគាត់រវល់ចេញទៅបង្រៀន។

លុះគាត់ត្រឡប់មកពីផ្សារវិញ ចូលដល់ក្នុងផ្ទះឃើញស្នាមរើកកាយពាសពេញផ្ទះបាត់លុយ និងគ្រឿងអល័ង្ការអស់គ្មានសល់ ទើបមានការភ្ញាក់ផ្អើលតែម្ដង។

ជាមួយនឹងអំពើចោរកម្មនេះ បើតាមព័ត៌មានបឋមដែល ម្ចាស់ផ្ទះឈ្មោះ ទាវ ចិនហ៊ន បានរាយការណ៏ប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិគាត់ដែលបានបាត់បង់ រួមមាន៖ ប្រាក់ខ្មែរចំនួន១០៣លានរៀល, ប្រាក់ដុល្លាចំនួន១៨,០០០ដុល្លាអាមេរិក, ប្រាក់អឺរ៉ូចំនួន៤,០០០អឺរ៉ូ, ប្រាក់ថៃចំនួន៣ម៉ឺនបាត និង មានគ្រឿងអល័ង្ការមួយចំនួនទៀតដែលជារបស់បងប្អូននៅសហរដ្ឋអាមេរិកផ្ញើទុក។

ប៉ុន្តែជុំវិញករណីនេះ សមត្ថកិច្ចហាក់មិនទាន់ហ៊ានធ្វើការសន្និដ្ឋានបែបណានៅឡើយទេ។ ព្រោះពេលនេះ មន្ត្រីជំនាញបច្ចេកទេសកំពុងធ្បើការពិនិត្យកន្លែងកើតហេតុ ខណ:មន្ត្រីជំនាញព្រហ្មទណ្ឌកំពុងសាកសួរព័ត៌មានលំអិតពីម្ចាស់ផ្ទះ។

យ៉ាងណាក៏ដោយនេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ព្រោះមន្ត្រីជំនាញកំពុងពិនិត្យលើហេតុការណ៏នេះយ៉ាងហ្មត់ចត់បំផុត៕

ដកស្រង់ពី៖កោះសន្តិភាព