បណ្តាញសង្គម

ខ្លាំងបាត់! កាន់កាំភ្លើង២ដើម បង្ករឿងទាំង​កណ្តាលរាត្រី​

តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនបុរសជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលកាន់កាំភ្លើងខ្លីចំនួន២ដើម និងបង្កអំពើហិង្សាទាំងកណ្តាលរាត្រី ដោយសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីចំនួន២ដើម និងគ្រាប់ចំនួន៤គ្រាប់ ។

ហេតុការណ៍ឃាត់ខ្លួនបុរសជនជាតិចិនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ មីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង ព្រះសីហនុ។

 

បច្ចុប្បន្ន បុរសជនជាតិចិនខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រង់ចាំធ្វើការស៊ើបអង្កេតបន្ត និងដោះស្រាយតាមនីតិវិធី៕


ដកស្រង់ដោយ៖កោះសន្តិភាព