បណ្តាញសង្គម

ចុះ​ឃាត់ខ្លួន​បុរសម្នាក់​តាម​ដីកាតុលាការ ក្រោយបក្ខពួកឆ្លើយសារភាព​

 ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំង អាវុធហត្ថខណ្ឌឬស្សីកែវឃាត់ខ្លួន តាមអំណាចដីការបស់សាលាដំបូងខេត្តកណ្តាល។

ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោ១១ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដឹកនាំដោយលោកទូច អុីណាន មេបញ្ជាការរងខេត្តកណ្តាល ។

ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោ១១ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដឹកនាំដោយលោកទូច អុីណាន មេបញ្ជាការរងខេត្តកណ្តាល ។

សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងតាមដីកាបញ្ជាអោយចូលខ្លួនលេខ០០៧ ដកបចខ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ របស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ពីបទលួច មានស្ថានទំងន់ទោស (គាស់ផ្ទះលួចទូរសព្ទ័ដៃនិងទ្រព្យ) ប្រព្រឹត្តនៅឆ្នាំ២០១៩និងដើមឆ្នាំ២០២០ ចំណុចភូមិសាស្ត្រខេត្តកណ្តាល ។

 

តាមសមត្ថកិច្ចអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កងរាជអាវុធហត្ថស្រុកគៀនស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយបក្ខពួកនៅស្រុកកៀនស្វាយ ហើយសួរនាំ ទើបឈានទៅស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះទត ថា តែម្តង។

ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់លួច ឆក់ ប្លន់ និងគាស់ផ្ទះលួចទ្រព្យសម្បត្តិយ៉ាងសកម្មនៅរាជធានីភ្នំពេញនិងខេត្តកណ្តាលកាលពីឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ន ។តាមប្រភពដដែលបានអោយដឹងថា នៅក្នុងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បាននាំខ្លួនស្ត្រី៣នាក់ទៅធ្វើការសាកសួរផងដែរ ក្នុងនោះមានស្ត្រីជាប្រពន្ធដើមនិងប្រពន្ធចុងរបស់ជនសង្ស័យ ព្រមទាំងដកហូតម៉ូតូ២គ្រឿង រថយន្តព្រូសពណ៌សមួយគ្រឿង និងសម្លៀកបំពាក់ធ្វើសកម្មភាពមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់៕


ដកស្រង៉ដោយ៖កោះសន្តិភាព