Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រើ​ល្បិច​ធ្វើស៊ី​អស់​ជាង​១​ពាន់​ដុល្លារ​ តែ​នាង​ដឹងខ្លួន​ទាន់​​ស្ទុះចាប់កន្ទុយម៉ូតូ​​ជាប់

  • បោះពុម្ព

កម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈហូបបាយថ្ងៃត្រង់រួចបានដើរចេញពីផ្ទះជួលសំដៅទៅធ្វើការរោងចក្រ ស្រាប់តែបានជួបនឹងក្រុមជនសង្ស័យទម្លាក់យោង១ក្រុមមានគ្នាចំនួន៤នាក់ប្រើល្បិចនិយាយលួងលោមនាំនាងទៅដោះយកគ្រឿងអលង្ការមានតម្លៃគិតជាទឹកប្រាក់ចំនួន១២៧០ដុល្លារ ដោយឲ្យមកនាងវិញនូវខ្សែកកាឡៃ១ខ្សែ ។

ក្រោយពេលដោះយកគ្រឿងអលង្ការពីខ្លួននាងបានសម្រេចហើយ ក្រុមជនសង្ស័យ៣នាក់បានគេចខ្លួនទៅមុន ចំណែកបក្ខពួកម្នាក់ទៀតបម្រុងគេចខ្លួនទៅតាមក្រោយ ដែរ ប៉ុន្តែត្រូវនាងស្រាយមាត់ថង់មើលដឹងថាជាគ្រឿងអលង្ការកាឡៃ ទើបនាងស្ទុះទៅចាប់ទាញកន្ទុយម៉ូតូរបស់ជនសង្ស័យជាប់ រួចស្រែកថា ចោរៗ ព្រមទាំងយំខ្លាំងៗថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជួយដេញចាប់បាន ហើយវាយទាត់ធាក់ម្នាក់១ដៃ១ជើងបណ្ដាលឲ្យជននេះរងរបួសបែកមុខបែកមាត់ទើបប្រគល់ឱ្យនគរបាលចាត់ការតាមច្បាប់។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បន្ទាប់ពីនិយាយល្បួងនារីរងគ្រោះបានហើយ ក្រុមជនសង្ស័យបាននាំនាងទៅដោះយកគ្រឿងអលង្ការនៅចំណុចក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវចាប់ខ្លួនជនសង្ស័យបានម្នាក់កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល។

តាមប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ សែម បូរ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជននេះមានជាអ្នកជិះម៉ូតូដឹកបក្ខពួកចេញធ្វើសកម្មភាព ហើយស្នាក់នៅផ្ទះជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ហើយកន្លងមកក៏ធ្លាប់ត្រូវបាននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឃាត់ខ្លួនបានបញ្ជូនទៅតុលាការដែរ លុះពេលចេញមកវិញនៅតែបន្តធ្វើសកម្មភាពបែបនេះទៀត ។

ចំណែម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BO-០២២២ ជាមធ្យោបាយជិះធ្វើសកម្មភាពនោះក៏ត្រូវបាននគរបាលដកហូតយកផងដែរ។ដោយឡែកនារីរងគ្រោះឈ្មោះ ឆាន់ ស្រីនិច អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើត ភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រីឯគ្រឿងអលង្ការដែលបាត់បង់រួមមាន ខ្សែកប្លាទីន ទម្ងន់៣ជី តម្លៃ២១៥ដុល្លារ, កងដៃមួយឈុត២៥កង តម្លៃ៩៣៥ដុល្លារ និងចិញ្ចៀនប្លាទីនតម្លៃ១២០ដុល្លារ សរុបគិតជាទឹកប្រាក់ចំនួន១២៧០ដុល្លារ។

 

តាមប្រភពពីនារីរងគ្រោះបានប្រាប់ឲ្យនគរបាលដឹងថា នៅមុនកើតហេតុ ក្រោយពេលហូបបាយថ្ងៃត្រង់រួច នាងបានដើរចេញពីផ្ទះជួលសំដៅទៅកាន់រោងចក្រដើម្បីចូលធ្វើការវិញ ប៉ុន្តែនៅពេលដើរតាមផ្លូវនោះ នាងបានឆ្លៀតទៅរកទិញដង្កៀបនៅខាងមុខរោងចក្រដើម្បីកៀបសក់។

ខណៈនោះនាងបានជួបស្ត្រីជាជនសង្ស័យម្នាក់ដើរមកជិត ហើយបានសួរមកកាន់នាងថា «មានគេជ្រុះមាស១កញ្ចប់ តើមានរើសបានទេ» ។ ពេលនោះនាងឆ្លើយវិញថា «អត់ដឹងទេ» លុះពេលកំពុងតែនិយាយគ្នាស្រាប់តែមានស្ត្រីជាជនសង្ស័យម្នាក់ទៀតបានមកដល់ ហើយប្រាប់នាងថា «កុំមាត់ ខ្ញុំរើសបាន ទុកចែកគ្នា» ព្រមទាំងបានលាមាត់ថង់ឲ្យមើលឃើញសុទ្ធតែគ្រឿងអលង្ការក្រហមឆ្អៅថែមទៀតផង។

 

 

តាមប្រភពដដែលបានបន្តថា បន្ទាប់មកស្ត្រីជនសង្ស័យទាំង២នាក់នោះបានល្បួងលួងលោម និងបបួលនាងទៅរកកន្លែងស្ងាត់ដើម្បីចែកគ្នា ស្របពេលនោះក៏មានជនសង្ស័យជាបុរស២នាក់ទៀតជិះម៉ូតូ២គ្រឿងក្នុងនោះមួយគ្រឿងម៉ាកស៊ុយហ្សុ៊យគីស្មាស់ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥បានមកទៅដល់ ។

បន្ទាប់មកក្រុមជនសង្ស័យក៏បានដឹកនាងនាំទៅកាន់ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រួចក៏ដោះយកគ្រឿងអលង្ការរបស់នាង ហើយហុចកញ្ចប់គ្រឿងអលង្ការដែលពួកគេអះអាងប្រាប់នាងថាជាមាសដែលរើសបាននោះឲ្យនាង។

 

តាមប្រភពដដែលបានបន្តទៀតថា លុះក្រោយពីដោះយកគ្រឿងអលង្ការបានសម្រេចហើយ ជនសង្ស័យជាស្ត្រី២នាក់ និងបុរសម្នាក់នាក់បានរត់គេចខ្លួនជាបន្តបន្ទាប់បាត់ ហើយនៅសល់ម្នាក់បម្រុងរត់គេចខ្លួនដែរ ប៉ុន្តែនាងដឹងខ្លួនទាន់ ព្រោះស្រាយមាត់ថង់មើលម្ដងទៀត ទើបដឹងថាជាគ្រឿងអលង្ការកាឡៃ ក៏ស្ទុះទៅចាប់កន្ទុយម៉ូតូជាប់ ហើយស្រែកថាចោរៗ និងទ្រហោយំខ្លាំងៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជួយចាប់បាន ។

 

ក្រោយពេលកើតហេតុ ដោយសារតែមានកំហឹងខ្លាំង ជាពិសេសអ្នកដែលធ្លាប់ចាញ់ល្បិចទម្លាក់យោងអស់ទ្រព្យសម្បត្តិនាពេលកន្លងមកនោះ អ្នកភូមិបានវាយទាត់ធាក់ជនសង្ស័យម្នាក់នោះ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ រួចទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចាត់ការតាមច្បាប់៕ 

ដកស្រង់ដោយ៖កោះសន្តិភាព