Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជន៣នាក់​ត្រឡប់មកពីលេងបុណ្យភូមិវិញ​ ម្នាក់របួស ម្នាក់ទៀតបាត់ម៉ូតូ​

  • បោះពុម្ព

យុវជន៣នាក់ជិះម៉ូតូ២គ្រឿងត្រឡប់មកពីរាំធុងបាស់បុណ្យភូមិ ស្រាប់តែជួបជនសង្ស័យមួយក្រុមមានគ្នា៨នាក់ជិះម៉ូតូ៣ទៅ៤គ្រឿងស្ទាក់វាយប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ បណ្តាលឲ្យយុវជនម្នាក់រងរបួសបែកក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែ ស្ថិតតាមបណ្តោយផ្លូវលំ ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

យុវជនម្នាក់ដែលរងរបួសបែកក្បាលខាងលើឈ្មោះ រដ្ឋា សុខហេង អាយុ២៥ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិកើតហេតុ ។

ចំណែកម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះ សុខ ជា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

រីឯម៉ូតូមួយគ្រឿងដែលក្រុមជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ស មិនចាំស្លាកលេខ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ក្នុងភូមិកើតហេតុខាងលើ ប្រជាពលរដ្ឋបាននាំគ្នារៀបចំកម្មវិធីធ្វើបុណ្យភូមិហៅថាបុណ្យដាលាន បន្ទាប់ពីពួកគាត់ច្រូតកាត់ប្រមូលផលស្រូវវស្សារួចរាល់ហើយក៏មានផឹកស៊ីរាំច្រៀងកំសាន្តដូចជាងរៀងរាល់ឆ្នាំ។

តាមប្រភពដដែលបានបន្តថា បន្ទាប់ពីផឹកស៊ីនៅផ្ទះស្រវឹងស្រឿង យុវជនទាំង៣នាក់ក៏បាននាំគ្នាជិះម៉ូតូ២គ្រឿងទៅរាំធុងបាស់នៅចុងភូមិ បន្ទាប់ពីរាំធុងបាស់មួយសន្ទុះក្រោយមកក៏បាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយម្ចាស់ម៉ូតូរងគ្រោះជិះឌុបមិត្តភិក្យិម្នាក់ ចំណែកឯយុវជនរងគ្រោះម្នាក់ទៀតជិះម៉ូតូមួយគ្រឿងផ្សេងទៀតតាមក្រោយម្នាក់ឯង ។

 

 

តាមប្រភពដដែលបានបន្តទៀតថា ខណៈពេលជិះមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន៨នាក់ចេញមកស្ទាក់វាយប្លន់ ដោយប្រើដុំថ្មវាយ បណ្តាលអោយយុវជនម្នាក់រងរបួសបែកក្បាល ។ ភ្លាមៗនោះយុវជនម្នាក់ទៀតដែលជិះម៉ូតូនៅខាងមុខក៏បានឈប់ម៉ូតូរត់មកជួយ ដោយពុំបានដកសោចេញពីម៉ូតូយកមកទុកទេ ហើយក៏ត្រូវក្រុមជនសង្ស័យនាំគ្នាយកម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងជិះគេចខ្លួនបាត់ស្រមោលតែម្តង។

 

ក្រោយកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូដែលបាត់បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលរដ្ឋបាលសំរោងក្រោមដើម្បីស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់

៕ 

ដកស្រង់ដោយ៖កោះសន្តិភាព