Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវចាប់ខ្លួនបាន នៅក្នុងសណ្ឋាគារ សាន់ដេ ២

  • បោះពុម្ព

កំពង់ឆ្នាំង៖ ពួកសកម្ម ជាមេចែកចាយ និងជួញដូរថ្នាំញៀន ៥នាក់ ត្រូវបានសមត្ថកិច្ច ឡោមព័ទ្ធចាប់ ខ្លួនបាននៅ ក្នុងបន្ទប់លេខ២៧ និង២៩ នៃសណ្ឋាគារ នៅពេលពួកគេ កំពុងសម្ងំជួញដូរ និងចែកចាយថ្នាំ ញៀនម៉ាទឹកកក។

ការបង្ក្រាបជនល្មើស ខាងលើនេះបានធ្វើ ឡើងនៅវេលាម៉ោង ៣និង១៥ នាទីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ នៅក្នុងសណ្ឋាគារ សាន់ដេ២ ស្ថិតក្នុងទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ លោកព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តម្នាក់ដឹកនាំការ បង្ក្រាបនេះបានអោយដឹងថា៖ ជនល្មើសទាំង៥នាក់នោះមាន ១.ឈ្មោះ ឃឹម សុភី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ ផ្សារ ឆ្នាំងជាមេជួញដូរ និងចែកចាយថ្នាំញៀនដ៍សកម្ម និងមានដីការចាប់ខ្លួនផងដែរ។ ២.ឈ្មោះ កែវ សុក្រិត អាយុ២៥ឆ្នាំ រស់នៅ ភូមិ ផ្សារលើ សង្កាត់ផ្សារឆ្នាំង ជាអ្នកចែកចាយថ្នាំញៀន និងជាអ្នកបោះកញ្ចប់ថ្នាំម៉ាទឹកកកបំភាន់ភ្នែកសមត្ថកិច្ច ពេលសមត្ថកិច្ច កំពុង ឃាត់ខ្លួន ពួកគេ,៣.ឈ្មោះ ប៊ុន រតនា អាយុ២២ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ជាអ្នកចែកចាយថ្នាំញៀន,៤.ឈ្មោះ ដា ប៊ុនសួរ អាយុ២៥ឆ្នាំ រស់នៅភូមិទី៥ សង្កាត់ខ្សាមជា អ្នកចែកចាយថ្នាំញៀន,និង៥.ឈ្មោះ ង៉ែត វុទ្ធី អាយុ២៤ឆ្នាំ ជាអ្នកចែកចាយ ថ្នាំញៀន រស់នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង។

នៅមុនពេល បង្ក្រាបនគរបាលព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំងសហការ ជាមួយ នគរបាលប៉ុស្តិរដ្ឋបាល កំពង់ឆ្នាំង បានស៊ើបអង្កេត មុខ សញ្ញាខាងលើ បន្ទាប់ពីទទួលបាន ព័ត៌មានច្បាស់លាស់ហើយ លោកព្រះ រាជអាជ្ញារងខេត្ត បានដឹកនាំកំលាំង នគរបាលជំនាញ ប្រឆាំងគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌ័ កំរិតស្រាលខេត្តចុះធ្វើការបង្ក្រាបនៅទីតាំងខាងលើតែម្តង។

ក្នុងពេលកំពុង ប្រតិបត្តិការបង្ក្រាប ករណីនេះ ជនល្មើសចំនួន២នាក់ ត្រូវបានចាប់ខ្លួនជាមួយថ្នាំ ញៀនម៉ាទឹកកក២៦កញ្ចប់ ខណៈ ដែលជនល្មើស ចំនួន៣នាក់ទៀត បានព្យាយាម គេចខ្លួនពីបន្ទប់លេខ ២៩ទៅពួនសម្ងំនៅក្នុងបន្ទប់លេខ២៧នៃសណ្ឋាគារ។ ដោយមានការសង្ស័យ លោកព្រះរាជអាជ្ញា រងខេត្ត បានអោយ សមត្ថកិច្ចឆែកឆេរបន្ទប់លេខ២៧ បន្តទៀត ពេលនោះឈ្មោះ ឃឹម សុភី ជាមេចែកចាយ ជួញដូរយ៉ាងសកម្ម បំផុតនោះ បានរត់ចេញពីក្នុង បន្ទប់ទឹកបំរុងគេចខ្លួន តែត្រូវសមត្ថកិច្ចក្របួចបានមកវិញ។បន្ទាប់មក លោកព្រះរាជអាជ្ញារង បានធ្វើការ ឆែកឆេ បន្ទប់ទាំងអស់ ក្នុងសណ្ឋាគារចំនួន ៤៨បន្ទប់ ហើយបានរកឃើញ បន្ទប់លេខ១០ នៅជាន់ក្រោម ដែលជាបន្ទប់មានសម្ភារៈ ជក់ថ្នាំញៀនថ្មីៗ តែជនល្មើសបានគេចខ្លួន ចេញបាត់ ពេលសមត្ថកិច្ចកំពុង បង្ក្រាបនៅ ជាន់ទី ១និងទី២។

នៅក្នុងការបង្រ្កាបនេះ សមត្ថកិច្ចដកហូត ថ្នាំញៀនម៉ាទឹកកក បានចំនួន២៦កញ្ចប់ ជញ្ជីងសំរាប់ថ្លឹង ថ្នាំញៀន ចែកចាយ ចំនួន១ ម៉ូតូ២ គ្រឿង និងសម្ភារៈសំរាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួនធំទៀត។ ដោយឡែកបន្ទប់លេខ ១០ លេខ ២៧ និងលេខ ២៩ ត្រូវបានលោក ព្រះរាជអាជ្ញារង បិទទ្វារតាមនីតិវិធីជា បណ្តោះអាសន្ន។ រីឯជនល្មើសទាំង៥នាក់ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាង សំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់៕