Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិិនិត្យ លុះឃាត់ឆែកបែកធ្លាយ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោបានបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ខណៈដែលជនទាំងនេះជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្លាំងនគរបាលខាងលើ បន្ទាប់មកបាននាំទៅធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។

ការចាប់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រង់ចំណុចខាងមុខសាលាខណ្ឌដង្កោ ស្ថិតនៅក្នុងភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនទាំង៥នាក់ខាងលើនោះរួមមាន ១-ឈ្មោះ ឈន់ ចាន់ដា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិតាង៉ូវ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ២-ឈ្មោះ ឆាយ មុន្នី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់អីវ៉ាន់ ស្នាក់នៅម្តុំវត្តច្បារអំពៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៣-ឈ្មោះ សឿង ចន្ទតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ៤-ឈ្មោះ ឌឹម សុវណ្ណរ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិរលាំងគ្រើង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និង៥-ឈ្មោះ ធូ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិរលាំងគ្រើង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

នគរបាលដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាមួយកញ្ចប់ និងម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១DD-៣០៦៨ និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GL-៤៧៩៣ ។

លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា នៅវេលាយប់ខាងលើ កម្លាំងចំរុះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចខាងមុខសាលាខណ្ឌដង្កោ ផ្លូវ២១៧ ស្ថិតនៅក្នុងភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ ។

លោកអធិការបានបន្តថា លុះមកដល់វេលាម៉ោង១១និង៣០នាទីយប់ក៏មានជនសង្ស័យខាងលើបានជិះម៉ូតូទៅដល់ជាបន្តបន្ទាប់ ហើយកម្លាំងក៏បានឃាត់ធ្វើការត្រួតពិនិត្យធ្វើតេស្តទឹកនោម ទើបដឹងថាមានសារធាតុញៀន ព្រមទាំងឆែករកឃើញមានថ្នាំញៀន១កញ្ចប់ផងដែរ ។

បន្ទាប់មកបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព