Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វែកមុខសញ្ញា រំលោភសេពសន្ធវះ ប៉េអឹម បង្រ្កាប់បានការជួញដូរ ចែកចាយគ្រឿងញៀន តាមរថយន្ត

  • បោះពុម្ព

បន្ទាយមានជ័យ៖ ករណីបង្រ្កាប់ គ្រឿងញៀន កាលពីយប់ចូល ថ្ងៃទី ២៦សីហា ២០១៤ នៅចំនុចស្តងតាងួន សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យបីនាក់ រថយន្តបាទ្បែន មួយគ្រឿង និងថ្នាំញៀន ជាច្រើន ព្រមទាំងអាវុធ ២ដើម សំរាប់ធ្វើសកម្មភាព ចែកចាយថ្នាំញៀន តាមរថយន្ត ត្រូវបានអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ចាប់។

លោក ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ត ខេត្តបន្ទាយមានជ័យ បានអោយដឹងថា មូលហេតុ ដែលនាំអោយឈាន ដល់ការចាប់ខ្លួន ជនសង្ស័យ ទាំងបីខាងលើ ដែលរួមមាន ឈ្មោះ ជា រ៉ូ ហៅជាតិ ប្រុសអាយុ៣០ឆ្នាំ ឈ្មោះ ផន ចាន់នី ប្រុសអាយុ ២១ឆ្នាំ ឈ្មោះ ឈៀង ហៃ ប្រុសអាយុ២២ឆ្នាំ អ្នកទាំងបី មានទីលំនៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺដោយសារតែជននេះ ជាប់ពាក់ព័ន្ធ និងករណីរំលោភ សេពសន្ធវៈ លើកុមារីអាយុ១៤ឆ្នាំ នៅនិងផ្ទះសំណាក់ថ្ម ពេជ្រ ក្នុងក្រុងសិរីសោភ័ណ កាលពីម្សិលមិញ។

ក្រោយធ្វើ សកម្មភាពរួច ជនសង្ស័យ ទាំងបី បានបើករថយន្ត ឈ្ពោះទៅ ក្រុងប៉ោយប៉ែត ក៍ត្រូវបានសមត្ថកិច្ច ប៉េអឹមក្រុងប៉ោយប៉ែត ដឹកនាំ ដោយលោកជា ដា ស្ទាក់ចាប់បាន។ សមត្ថកិច្ច បានឆែកឆេររកឃើញ ថ្នាំញៀន ប្រភេទមេតំហ្វេតាមី គ្រាប់ពណ៍ក្រហម ជាច្រើនគ្រាប់ និងថ្នាំញៀនប្រភេទ ខេទឹកកកពណ៍ក្រហម និងសដែលសរុប ទាំងអស់៥១៥,៤៨គ្រាប់ និងកាំភ្លើងខ្លីk៥៩មួយដើម និងកាំភ្លើងកែឆ្នៃបាញ់គ្រាប់៥៩ មួយដើមព្រមទាំង គ្រាប់ ៥គ្រាប់ ដាវសាំម៉ូរ៉ៃបីដើម ជញ្ជីងផ្លឹងថ្នាំញៀន ២ សំបកវិចខ្ចប ថ្នាំញៀន និងលុយក្លែងក្លាយ ប្រភេទ ក្រដាស១០០០ បាត ៧០០០បាត កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប។