Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ឪពុកខ្ចី​កាំភ្លើង​គេ​ទៅ​ឆ្លុះ​សត្វព្រៃ មិនទាន់ទៅ​ផង កូនយកលេងរាលកៃ​បាញ់ម្តាយ​មានផ្ទៃពោះ​

  • បោះពុម្ព

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៥ខែបានបាត់បង់ជីវិត ដោយសារកូនប្រុសអាយុ១២ឆ្នាំម្នាក់យកកាំភ្លើងកែច្នៃមកភ្ជង់ម្តាយលេង ស្រាប់តែរាលកៃបាញ់ចំម្តាយដែលកំពុងមានផ្ទៃពោះ បណ្តាលឱ្យបាត់បង់ជីវិត ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្លង្ក័ ខេត្តកំពង់ធំ ។

កូនប្រុសជាជនសង្ស័យឈ្មោះ គ្រឿន ម៉ាណា ភេទប្រុស អាយុ១២ឆ្នាំ ចំណែកជនរងគ្រោះជាម្តាយឈ្មោះ យ៉ិត ឃឿន អាយុ៣៣ឆ្នាំ កំពុងមានផ្ទៃពោះ៥ខែ រីឯបុរសជាឪពុកឈ្មោះ គ្រៀល គ្រឿន អាយុ៣៣ឆ្នាំ ។

គ្រួសារនេះមានកូនចំនួន៣នាក់ ក្នុងនោះកូនច្បង(ជនសង្ស័យ)អាយុ១២ឆ្នាំ, កូនទី២អាយុ៧ឆ្នាំ និងកូនទី៣អាយុ៤ឆ្នាំ ។ គ្រួសារនេះស់នៅភូមិឃុំកើតហេតុខាងលើ ។

លោកវរសេនីយ៍ឯក ផល ធឿន អធិការនគរបាលស្រុកប្រាសាទបល្ល័ង្កបានឲ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ ដែលមានផ្ទៃពោះ៥ខែបានប្រាប់ប្តីថា ចង់ហូបសាច់សត្វព្រៃ លុះពេលឮប្រពន្ធប្រាប់ដូច្នោះ បុរសជាប្តីក៏បានទៅខ្ចីកាំភ្លើងកែច្នៃពីមិត្តភក្តិនៅក្នុងភូមិ ដោយមានគោលបំណងថា ដល់ពេលយប់នឹងទៅឆ្លុះសត្វហើយ ។

លោកអធិការនគរបាលស្រុកបានបន្តថា ខណៈបុរសជាប្តីមិនទាន់បានទៅឆ្លុះសត្វផង ស្រាប់តែកូនប្រុសបង្កើតបានយកអាវុធកែច្នៃដែលបញ្ចូលគ្រាប់ហើយនោះទៅភ្ជង់ម្តាយលេង ហើយរាលកៃកាំភ្លើងបាញ់ត្រូវចំដើមទ្រូងស្ត្រីជាម្តាយចំនួន២គ្រាប់ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង ខណៈពេលនោះបុរសជាប្តីមិនបាននៅផ្ទះ ទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងប្រុសជាជនសង្ស័យ និងដកហូតអាវុធកែច្នៃមួយដើម ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់ស្ត្រីរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី់៖កោះសន្តិភាព