បណ្តាញសង្គម

ចាប់បានអ្នកជួញដូរ និងចែកចាយថ្នាំញៀន ២ករណី មានគ្នា៣នាក់ ដករឹបអូសម៉ូតូ ២គ្រឿង ប្រាក់១៧.៣២០០រៀល និងទូសព្ទ័ដៃ ១គ្រៀង

កំពង់ឆ្នាំង៖  មេចែកចាយ និងជួញដូរថ្នាំញៀន ប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ក្នុងករណី ២ផ្សេងគ្នា តាមការចង្អុល បង្ហាញ ពីប្រជាពលរដ្ឋ នៅពេលដែលគេ ទូរសព្ទ័សុំទិញ ថ្នាំញៀន យកទៅជួញដូរ និងចែកចាយបន្ត។

ករណីបង្ក្រាប ខាងលើនេះ បានធ្វើឡើង វេលាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ នៅចំណុចវង្វង់មូល មុខស្តាតចាស់ ក្នុងភូមិឡទឹកត្រី និងនៅមុខសាលា បុណ្យភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ សមត្ថកិច្ច ក្នុងការិយាល័យ នគរបាលប្រឆាំង គ្រឿង ញៀនខេត្ត បានអោយដឹងថា៖ ករណីទី១ ស្រ្តីជាមេចែកចាយ គ្រឿនញៀននោះ មានឈ្មោះ កា សុរិយារង្សី (ហៅចង្រិត) អាយុ ២០ឆ្នាំ រស់នៅក្នុង ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស្ត្រីរូបនោះទើបតែចេញពី ពន្ធនាគារ បានជាង១ឆ្នាំ ក៏បានរកស៊ីមុខ របរជួញដូរថ្នាំញៀន បន្តទៀត។

មុនពេលចាប់ ខ្លួនរូបគេបាន ស្រ្តីរូបនោះ បានទូរសព្ទ័ មកសុំទិញថ្នាំញៀន ពីមេជួញដូរថ្នាំញៀនម្នាក់ យកទៅចែកចាយបន្ត ក្នុងពេល ទូរសព្ទ័សមត្ថកិច្ច ដែលកំពុងតាមដាន ស្រាវជ្រាវ មុខសញ្ញានេះ ក៏បានឡោមពទ្ធ័ ចាប់ខ្លួនបានតែម្តង នៅចំណុចរង្វង់មូល ស្តាត់ចាស់ ភូមិឡទឹកត្រី ដោយដកហូតបាន ម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីមសេរី២០០៨ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1B-1125 ទូរសព្ទ័ដៃ ១គ្រឿង និងប្រាក់៨ម៉ឺនរៀល។ ករណីទី២ នៅម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃដដែល បុរស២នាក់ក៏ត្រូវ បានសមត្ថកិច្ច ឡោមពទ្ធ័ចាប់ ខ្លួនបានដូចករណីខាង លើនេះដែរ នៅមុខសាលាបុណ្យ ភូមិទួលករឡាញ់ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង បុរសទី១ឈ្មោះ រិទ្ធ សារឿន អាយុ២៥ឆ្នាំ រស់នៅ ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ទី២ឈ្មោះ សន ដែត អាយុ២៥ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ កំពង់ឆ្នាំង។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបាន ប្រាក់ ៩៣២០០រៀល ម៉ូតូម៉ាក ស៊ីរ៉ូសពណ៍ក្រហម ១គ្រឿង អត់ស្លាកលេខ។ សមត្ថកិច្ច បានអោយដឹង ទៀតថា៖ ករណីបង្ក្រាបទទួល បានលទ្ធផលល្អ ខាងលើនេះ និងកាលពីល្ងាច ថ្ងៃទី២៥ ខែសីហា ដោយសារការ សហការគ្នា បានល្អ រវាងសមត្ថកិច្ចនគរ បានការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត នគរបាលក្រុងកំពង់ឆ្នាំង នគរបាលប៉ុស្តិមូល ដ្ឋាន និងប្រជា ការពារភូមិ ក្រោមការបញ្ជារ ផ្ទាល់ពីលោកស្នងការ នគរបាលខេត្ត។ មេចែកចាយនិងមេជួញដូរ ថ្នាំញៀនទាំង ៣នាក់ខាងលើ ត្រូវបាន ការិយាល័យជំនាញ កសាងសំណុំរឿង តាមផ្លូវច្បាប់ បញ្ជូនខ្លួនជន ទាំង៣នាក់ និងសំភារហដែល ដកហូតបានខាងលើ ទៅកាន់ សាលាដំបូងខេត្ត ចាត់ការ បន្តតាមនិតិវិធី៕