បណ្តាញសង្គម

ស្រីស្អាតរូបនេះថា៖ ខកចិត្តស្តាយខ្លួន​ខ្លាំង ព្រោះ​​ចាញ់បោកប្រុស​ស្នេហ៍

រាជធានីភ្នំពេញ ៖ នារីម្នាក់បានសម្តែងការខកចិត្ត ក្រោយពេលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ភ្ជាប់ជាមួយសារធាតុញៀនប្រមាណជាកន្លះគីឡូក្រាមដោយនាងនិយាយថា បានចាញ់បោកប្រុសម្នាក់អស់ទាំងខ្លួនបង់ទាំងប្រាណ ត្រូវជាប់ខ្នោះ ព្រោះប្រុសម្នាក់នោះបានយកគ្រឿងញៀនមកផ្ញើទុកឲ្យជួយលក់ ហើយរូបគេបានគេចខ្លួនបាត់ ។

កម្លាំងសមត្តកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុក.ដឹកជញ្ជូន ជួញដូរគ្រឿង ញៀនដោយខុសច្បាប់មួយករណី កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចទល់មុខផ្សារដើមគរ តាមបណ្តោយមហាវិថីម៉ៅសេងទុង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រតិបត្តិការបង្ក្រាប គឺដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ស្រី សុវណ្ណា នាយករងមន្ទីរប្រឆាំងគ្រឿ ងញៀន ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

លទ្ធផល សមត្តកិច្ចបានធ្វើការឃាត់ខ្លួ នជនសង្ស័យម្នាក់ឈ្មោះ ឃន ស្រីនាង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ នឹងស្នាក់នៅមិនពិតប្រាកដ និងដកហូតវត្ថុតាងសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៥៩៨.៨១ ក្រាម (ជាកន្លះគីឡូ) ។ បើតាមមន្ត្រីនគរ បាលដែលបានចូលរួមប្រតិបត្តការនេះបង្ហើបឲ្យដឹថា សមត្តកិច្ចយើងមានកា រយឺតយ៉ាវបន្តិច ម្លោះត្រូវចាប់បានឈ្មួញគ្រឿងដ៏ធំម្នាក់ដែលគេយកមកប្រគ ល់ឲ្យនារីម្នាក់នេះ ។

សមត្តកិច្ចបន្តថា ជនសង្ស័យរូបនោះហាក់បីដូចជាដឹង ខ្លួនមុន នៅពេលប្រគល់ថ្នាំញៀនឲ្យបក្សពួកហើយក៏គេចខ្លួនបាត់ ខណៈកម្លាំងសមត្តកិច្ចមិនទាន់ទៅដល់ ។

ប៉ុន្តែទោះជាយ៉ាងណាក្តី.កុកតែងតែភ្លេចជង់ ចំណែកជង់នៅរង់ចាំកុកជានិច្ច (ពោលគឺជនប្រព្រឹត្តបទល្មើសមិនអាចគេចផុតពីសំណាញ់ច្បាប់នោះទេ) នេះជាប្រសាសន៍លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ នាយកមន្ទីប្រឆាំងគ្រឿងញៀន ដែលធ្លាប់ក្រើនរម្លឹកដល់មន្ត្រីក្រោមឱវាទ ឲ្យមានការព្យាយាមបង្ក្រាបបទល្មើសតាមរូបភាពដូចភ្លៀងរលឹម ។

ជនសង្ស័យ នឹងវត្ថុតាងត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព