Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការ​សម្រេច​ហើយ ក្រុម​ចោរ​ដែល​រត់​មក​ភ្នំពេញ រួច​បុក​ឡាន​គេ​ពី​ក្រោយ

  • បោះពុម្ព

ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្រុមចោរឆក់នៅលើដងផ្លូវយ៉ាងសកម្ម២នាក់ ត្រូវនគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនភ្លាម‌ៗ ខណៈជនសង្ស័យធ្វើសកម្មភាពរួចជិះម៉ូតូគេចខ្លួនទៅបុកគូទរថយន្តពីក្រោយកាលពីថ្ងៃទី១៨ មីនា នៅចំណុចតាមផ្លូវ២០៦ ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅនោះ ពេលនេះជនសង្ស័យទាំង២នាក់ត្រូវលោកស្រី ពេជ ម៉ារែន ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «លួចមានស្ថាទម្ងន់ទោស» តាមមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌហើយ។

សេចក្តីរាយការណ៍បន្តថា ជនត្រូវចោទទី១ ឈ្មោះ នឹង សុខា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរមិពិតប្រាកដ និងទី២ ឈ្មោះ ណុល ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ចំណែកជនរងគ្រោះឈ្មោះ លីម ម៉ីស៉ាំង ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា នៅពេលជនរងគ្រោះកំពុងជិះម៉ូតូតែម្នាក់ឯងតាមផ្លូវ ហើយកាន់កាបូប ពេលនោះក៏ឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១មួយគ្រឿងម៉ាក Honda c125 ពណ៌ខ្មៅ ដោយឈ្មោះ នឹង សុខា ជាអ្នកឌុប ចំណែកឈ្មោះ ណុល ចិត្រា អង្គុយខាងក្រោយជាអ្នកធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះ ហើយបើកម៉ូតូរត់ឡើងទៅភ្នំពេញបាត់។

ប្រភពដដែលបន្តថា តែនៅពេលបើកដល់មុខរោងចក្រតាក់ហ្វាត សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ម៉ូតូជនសង្ស័យបានបើកទៅបុកគូទរថយន្តគេពីក្រោយ បណ្តាលឱ្យដួល ហើយត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ចាប់ឃាត់ខ្លួនបានទាំង២នាក់ និងវត្ថុតាងយកមកប្រគល់ឱ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធីតែម្តង។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ២នាក់ខាងលើ បានប្រាប់ថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ៕

ដកស្រង់ពី៖កោះសន្តិភាព