Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊យម៉្លេះ! ធ្វើ​សកម្ម​ភាព​មិន​សម្រេច​ហើយ ដួល​ម៉ូតូខ្លួនឯងទៀត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ តែបានមិនសម្រេចនោះទេ បែរជាដួលម៉ូតូខ្លួនឯងទៅវិញ រួចក៏រត់ចោលម៉ូតូបាត់ ក្រោយមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជិតខ្លោងទ្វារវត្តទួលសុភាឃួន ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា ម៉ូតូជនសង្ស័យដែលធ្វើសកម្មភាពឆក់ រួចរត់ចោលម៉ូតូខាងលើនោះ គឺម៉ាក ស៊ុយសូគីនិច ពណ៌ស អត់ស្លាកលេខ ។

តាមប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍កាកាបទី២ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ដោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ីខាងលើ ក៏បានឃើញជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋ តែមិនបានសម្រេចនោះទេ ថែមទាំងដួលម៉ូតូខ្លួនឯងនៅកណ្តាលផ្លូវទៀត ខណៈនោះជនសង្ស័យខាងលើក៏រត់គេចខ្លួនបាត់ ទើបប្រជាពលរដ្ឋទាក់ទងទៅនគរបាលសង្កាត់កាកាប មកកន្លែងកើតហេតុដើម្បីអន្តរាគមន៍ ។បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី២ បានបញ្ជាក់ប្រាប់ថា នៅទីតាំងកើតហេតុខាងលើ មិនមែនគោលដៅរបស់ពួកគាត់នោះទេ បន្ទាប់មកនគរបាលប៉ុស្តិ៍ខាងលើ ក៏បានយកម៉ូតូទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចោមចៅទី៣ ភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានទទួលម៉ូតូជនសង្ស័យខាងលើ និងយកទៅប្រគល់ទៅផ្នែកជំនាញរក្សាទុកបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព