Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តដឹកទំនិញ ១គ្រឿង បែកកង់ក្រោយ ក្រឡាប់ទាំងព្រឹក នៅស្រុកមោងឬស្សី

  • បោះពុម្ព

បាត់ដំបង៖ រថយន្តម៉ាក ហ៊ីយាន់ដាយកង់ ៨ ពាក់ស្លាលេខ ភ្នំពេញ 3A 5007 ដឹកទំនិញ ១គ្រឿង បែកកង់ក្រោយក្រឡាប់ កាលពី វេលាម៉ោង ៦ និង ៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅចំណុច តាមបណ្តាយ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី តែសំណាងល្អ មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ ដល់មនុស្សទេ ត្រូវបានរថយន្ត មកពីបាត់ដំបង មកសាងឥវ៉ាន់ រួចអូសយកទៅ បាត់ដំបងវិញ។

លោក សោម រ៉ាវុធ មន្រ្តីអាវុធហត្ថ ស្រុកមោងឬស្សី បានឲ្យដឹងថា វេលាម៉ោង ៦ និង៤០នាទីព្រឹក ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៤ នៅចំណុចតាម បណ្តាយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី មានរថយន្តម៉ាកហ៊ីយាន់ដាយ កង់ ៨ ពាក់ស្លាកលេខភ្នំពេញ 3A 5007 បានដឹក ទំនិញ១គ្រឿង (កេសស្រាល្អៗ) បើកពីភ្នំពេញ មកបាត់ដំបង ពេលមកដល់ ចំណុចកើត ហេតុ ក៏បានបែក និងដាច់កង់ក្រោយខាងស្តាំ របូត បណ្តាលក្រឡាប់ ទទឹងផ្លូវជាតិទាំងព្រឹក ធ្វើឲ្យកេសស្រាមួយចំនួន របូតបែកធ្លាយ តែមិនបណ្តាលឲ្យ មានមនុស្សគ្រោះថ្នាក់ទេ ។

អ្នកបើកបរ ត្រូវបានសមត្ថកិច្ចប្រាប់ថា ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសាមគ្គី ប្រាសាទ ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ និងព្រូម្នាក់ទៀត ឈ្មោះ ភន រតនា ភេទប្រុស អាយុ ២៤ឆ្នាំ រស់ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ បន្ទាប់ពី កើតហេតុហើយ សមត្ថកិច្ចបានចុះមក ជួយស្ទូច ហើយក៏មានរថយន្ត ចេញពីបាត់ដំបង ១គ្រឿង មកសាងឥវ៉ាន់ និងដឹក យកទៅបាត់ដំបង វិញ ទាំងអស់គ្នា ៕

ដកស្រង់ពី៖ ដើមអម្ពិល