បណ្តាញសង្គម

ឪពុករំលោភ កូនស្រីបង្កើត អាយុ ៤ឆ្នាំ ពេលបែកការ អ៊ុំស្រី ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួន

បាត់ដំបង៖ ឪពុកចិត្តតិរច្ឆាន បានរំលោភ កូនស្រីបង្កើតខ្លួន អាយុ៤ឆ្នាំ (យកម្រាមដៃ លូកប្រដាប់ភេទ) កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅភូមិអណ្តើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល លុះដល់ថ្ងៃទី២៥ ខែសីហា ទើបបែកធ្លាយ ដឹងដល់អ៊ុំស្រី ក៏ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួន កាលពីវេលាម៉ោង ៦:១០នាទី ល្ងាចថ្ងៃទី២៦ ខែសីហា នៅចំណុចភូមិ.សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈជនសង្ស័យ មកលេងផ្ទះម្តាយ រួចនាំយក មកសាកសួរ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ នៅរសៀល ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៤នេះ ដើម្បីចាត់ការតាមច្បាប់។

លោក សេង លុច នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួន មានឈ្មោះ ពៅ សីហា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅ ភូមិអណ្តើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ចំណែកជនរងគ្រោះ មានអាយុ៤ឆ្នាំ ជាកូនស្រីបង្កើត។

លោក សេង លុច បានបញ្ជាក់ថា តាមរបាយការណ៍ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៤ នៅភូមិអណ្តើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ជនសង្ស័យ បានហៅកូនស្រី ២នាក់បងប្អូន មកដេកជាមួយ ហើយបានឲ្យ កូនមើល រឿងតុក្កតាក្នុងទូស័ព្ទដៃ មួយសន្ទុះជនសង្ស័យ ក៏មានអារម្មណ៍ ព្រោះប្រពន្ធមិននៅជិត ទៅធ្វើការ នៅប្រទេសថៃបាត់ ពេលនោះ ជនសង្ស័យ (ឪពុក) បានយកម្រាមដៃខ្លួន លូកប្រដាប់ភេទ កូនខ្លួនស៊ីជម្រៅ រួចក៏នាំគ្នា ដេកលក់អស់ទៅ។

លុះស្អែក ថ្ងៃទី ២៤ ខែសីហា ជនសង្ស័យ បានត្រឡប់មកផ្ទះម្តាយខ្លួន នៅភូមិវត្តតាមិម ឃុំអូរដំបង ស្រុកសង្កែបាត់ដំបង ទុកកូនឲ្យនៅដេក ជាមួយម្តាយខាងប្រពន្ធ។ ពេលយប់ឡើង ក្មេងរងគ្រោះ បាននិយាយ ប្រាប់យាយថា ខ្លួនឈឺគូទ (ប្រដាប់ភេទ) យាយមិនបាន ដឹងរឿង និងចាប់អារម្មណ៍ ក៏យកថ្នាំ មកលាបឲ្យចៅ ហើយដេកលក់ទៅ។

លុះថ្ងៃទី ២៥ ខែសីហា ក្មេងរងគ្រោះ នោមមកឈឺ ក៏បានប្រាប់យាយថា ឈឺគូទ ពេលនោះយាយតាមសួរ តែជនរងគ្រោះ មិនហ៊ានប្រាប់យាយទេ ដោយខ្លាច ឪពុកវាយខ្លួន រឿងនេះបានដឹង ដល់អ៊ុំស្រីខាងម្តាយ ក៏លួងលោមសួរក្មួយស្រី ទើបនាងប្រាប់ថា ឪពុកនាងបាន យកម្រាមដៃ លូកលេង២ដង ក្រោយពីបានដឹងរឿងហើយ អ៊ុំស្រីបាននាំក្មេងស្រី មកមន្ទីរពេទ្យខេត្ត ពិនិត្យមើល រួចហើយ ក៏បានមកដាក់ពាក្យបណ្តឹង នៅការិយាល័យជំនាញ ស្នងការនគរបាលខេត្ត ឲ្យជួយអន្តរាគមន៍។

បន្ទាប់ពីបាន ទទួលពាក្យបណ្តឹងហើយ កម្លាំងជំនាញ បានស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យ នៅវេលា ម៉ោង ៦:១០នាទី ល្ងាចថ្ងៃទី ២៦ ខែសីហា នាំយកមកសាកសួរ។ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើនេះ ទៅលើកូនខ្លួនឯង នៅថ្ងៃកើតហេតុ ខាងលើពិតប្រាកដមែន ដោយសារតែខ្លួន មានចំណង់ផ្លូវភេទ ខណៈប្រពន្ធខ្លួន មិននៅផ្ទះ ដោយបានទៅធ្វើការ នៅប្រទេសថៃចោលបាត់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួន ជនសង្ស័យ ទៅតុលាការខេត្ត នៅរសៀល ថ្ងៃទី ២៧ ខែសីហានេះ ដើម្បីចាត់ការ បន្តតាមច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល