អគ្គិភ័យឆាបឆេះផ្ទះលក់សាំង វេរលុយ និងលក់អីវ៉ាន់ចាប់ហួយស្លាប់ម្នាក់របួស៣នាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
រាជធានីភ្នំពេញ ៖ ផ្ទះលក់អីវ៉ាន់ចាប់ហួយ និងសាំងព្រមទាំងវេលុយ ទ្រូម៉ានី ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យជាប់ស្ត្រីចំណាស់ម្នាក់ស្លាប់នៅក្នុងផ្ទះ និងរបងរបួស ប្រុសស្រី ក្មេងចាស់៣នាក់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៤ និង៥០នាទី ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងលេខ៣៣ តាមបណ្តោយផ្លូវលលេខ២២១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យ ឈ្មោះ យន់ ស្លិប ភេទស្រី អាយុ៧១ឆ្នាំ បានរត់គេចចេញពីភ្លើងមកផ្អែកស្លាប់នៅក្បែរកាំជណ្តើជាន់ទី១។
ចំណែកជនរងគ្រោះ៣នាក់ ប្រុសម្នាក់,ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ ពុំទាន់ស្គាល់អត្តអត្តសញ្ញាណឡើយ ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះភ្លាមៗ។ តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម្ចាស់កំពុងតែចាក់សាំង ហើយដបសាំងបានធ្លាក់ជាហេតុកើតមានអគ្គិភ័យឆាបឆេះតែម្ដង។
នៅក្នុងហេតុការណ៍រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់អស់៦គ្រឿង ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ៥ និង៤៥នាទីល្ងាចថ្ងៃដដែលនេះ។ នៅក្នុងហេតុការណ៍ភ្លើងបានឆេះរាលដាលដល់លំនៅដ្ឋាន២ល្វែងទៀតនៅសងខាងនោះផងដែរ៕
ដកស្រង់ពី៖កោះសន្តិភាព