Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​បាន​ម្នាក់​ទៀត​ហើយ ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បក្សពួកជនសង្ស័យលួចស្លាកលេខរថយន្តម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីម៉ោង១រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះខ្មោច ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ក្រោយពីព្យាយាមគេចខ្លួនអស់រយៈពេលជាង១០ម៉ោង។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ក្រោយពីបង្ក្រាបជនសង្ស័យលួចស្លាកលេខរថយន្តបានម្នាក់ដែលមានឈ្មោះសៅ វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន និងចម្លើយសារភាពថា ពេលធ្វើសកម្មមានបក្សពីរនាក់ ហើយម្នាក់បានគេចខ្លួន ។

នេះបើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ។ ក្រោយមកកម្លាំងនគរបាលជំនាញខណ្ឌ ធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនបក្សពួកបានម្នាក់កាលពីម៉ោង១រសៀល ថ្ងៃទី២៤ ខែមីនា នៅចំណុចផ្ទះខ្មោច ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ក្រោយពីជននោះព្យាយាមគេចខ្លួនអស់រយៈជាង១០ម៉ោង ។

លោកអធិការបានបញ្ជាក់ថា បក្សពួកជនសង្ស័យដែលលួចស្លាករថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះច័ន្ទ មករា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ គួររំលឹកថា ៖ កាលពីថ្ងៃទី២៤ ខែមីនា កម្លាំងនគរបាលខណ្ឌដូនពេញ ចាប់ខ្លួនឃាត់ខ្លួនជនសង្ស័យលួចរថយន្តម្នាក់ឈ្មោះសៅ វណ្ណា ខណៈពេលកំពុងតែដើរដោយដៃមានកាន់កាបូបខ្មៅ នៅចំណុចកែងផ្លូវលេខ១៧ និង១៩ ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

គួររំលឹកទៀតថា ដោយមានការសង្ស័យកម្លាំងយើងក៏បានធ្វើឃាត់ខ្លួន និងឆែកឆេរត្រួតពិនិត្យ ស្រាប់តែរកឃើញមានស្លាកលេខរថយន្តចំនួន១២សន្លឹក ស្មើនឹង៦គូ និងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួនទៀតហើយ កម្លាំងយើងបានធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាងទៀតផង។ គួររំលឹកទៀតថា បុរសម្នាក់ដើរបណ្តើរ ដៃកាន់កាបូបខ្មៅ សង្ស័យឃាត់ឆែកឆេរ ទើបបែកធ្លាយ

ដកស្រង់ពី៖កោះសន្តិភាព