Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរលួច​រថយន្ត ពេល​នេះ​អស់លក្ខណ៍​ហើយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យលួចរថយន្តម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន កាលពីម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

ក្រោយពីធ្វើសកម្មភាពលួចរថយន្ត ស្ថិតនៅចំណុចរបងឌ្រីមលេន៍ ផ្លូវសួនថ្មី ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ នេត រចនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងទីលំនៅផ្ទះលេខ១២៦ ផ្លូវ៤៣០ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ។

ចំណែករថយន្ត១គ្រឿងដែលជនសង្ស័យលួចបានម៉ាក HYUNDAI GRAND STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AW -8950 ជារបស់ជនរងគ្រោះឈ្មោះ GUAN TAO ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ០៧ ផ្លូវ៣៩ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។បើតាមលោកអធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ក្រោយពីជនសង្ស័យធ្វើសកម្មភាពលួចរថយន្ត ស្ថិតនៅចំណុចរបងឌ្រីមលេន៍ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្រោយមកសមត្ថកិច្ចជំនាញនគរបាលខណ្ឌដូនពេញ ក៏កំណត់បានមុខសញ្ញា និងទីតាំងប្រព្រឹត្តសកម្មភាព រួចមកសមត្ថកិច្ចក៏បើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញា ហើយក៏ចាប់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួចរថយន្តនោះបាន ស្ថិតនៅផ្លូវសួនថ្មី ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កាលពីម៉ោង៩ម៉១០នាទីយប់។

លោកអធិការបន្តថា ជាលទ្ធផលនៃការស្រាវជ្រាវឈានដល់បើកកិច្ចប្រតិបត្តិការបង្ក្រាប គឺករណីលួចរថយន្ត១គ្រឿង ម៉ាក HYUNDAI GRAND STAREX ក្រោយរថយន្តនោះបានប្រគល់ជូនជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព