Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បានហើយ ខ្មាន់កាំភ្លើងបាញ់រះជិត ១០​គ្រាប់ ម្តុំ​អតីត​បឹងកក់​យប់​មិញ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលបង្កការបាញ់បោះ កាលពីវេលាម៉ោង២២និង១០នាទីយប់ថ្ងៃទី២៩ មីនា ឆ្នាំ២០២០នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនបានហេីយ និងរៀបចំសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការ ៊។

នេះបើយោងតាមផេកស្នងការរាជធានីភ្នំពេញ ថ្ងៃទី៣០ មីនា ។ ការឃាត់ខ្លួនបុរសខាងលើ គឺដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិផងដែរ ។

សូមរំលឹកថា៖ មានរថយន្តចំនួន3គ្រឿងបានឈប់នៅមុខមាត់ច្រកបឹងកក់ ស្រាប់តែបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដើរចូលខាងក្នុងមិនដឹងថា មានរឿងអីឬមួយគុំនំជាមួយអ្នកណានោះទេ បានជាដកកាំភ្លើងខ្លីមកបាញ់រះអស់ជិត១០គ្រាប់ ផ្អើលពេញបឹងកក់ ធ្វើអោយស្ត្រីម្នាក់សន្លប់ស្តូកស្តឹងមួយសន្ទុះ តាមបណ្តោយផ្លូវបេតុងកែងផ្លូវR6 នៅចំណុចរ៉ារទះភ្លើងបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សាក្សីដែលឃើញហេតុការណ៍ថា សំណាងល្អហើយ ដែលបាញ់រះជាង១០គ្រាប់នោះ មិនត្រូវស្ត្រីរងគ្រោះគ្រាន់តែធ្វើអោយភ័យសន្លប់អស់មួយភាំង ទើបបានអ្នកជិតខាងនាំគ្នាជួយធ្វើចលនាអោយទើបដឹងខ្លួន ។

ភ្លាមៗនោះដែរ ខ្មាញ់កាំភ្លើងដៃឆៅបានបាញ់ឆ្អែតហើយក៏ឈរមួយស្ទុះក៏អាមេបន្ថែមបំរុងនឹងធ្វើសកម្មភាពបាញ់បន្ត ប៉ុន្តែដោយសារតែបាញ់អត់ចេញ ក៏ដើរចេញទៅបាត់ទៅរួចហើយបោះពាក្យសំដីថា «ម៉េចហើយមិនទាន់ស្លាប់ទេអី» ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ក៏បានមកដល់ទីតាំងខាងលើរួចហើយស្រាវជ្រាវរកឃើញសំបកគ្រាប់ចំនួន6គ្រាប់ដែលនៅជុំវិញកន្លែងកើតហេតុ និងតាមស្រាវជ្រាវរកជនសង្ស័យខាងលើបានតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព