Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីបាញ់ប្រហារលើប្រពន្ធយប់មិញ​៖​«ខ្លួន​​ចង់បាញ់ប្រុសដែលកំពុងឌុបនាង​​»

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៧ មេសា ជនដៃដល់ដែលជាមន្ត្រីនគរបាលបាញ់ប្រហារលើអតីតប្រពន្ធស្លាប់និងកូនស្រីរបួសធ្ងន់នោះ គឺបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីសមត្ថកិច្ចតាមប្រមាញ់ឃាត់ខ្លួនបាន កាលពីនៅវេលាម៉ោងជាង១១យប់ថ្ងៃទី០៦ មេសា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈជននេះប៉ងរត់គេចខ្លួន ។

តាមការសាកសួរបឋមជនដៃដល់បានឱ្យដឹងថា «ចំពោះមូលហេតុនោះ គឺបណ្តាលមកពីខ្លួនស្រវឹងស្រា ហើយ ស្របពេលខ្លួនប្រទះឃើញអតីតប្រពន្ធកំពុងជិះរថយន្តជាមួយប្រុសផ្សេង ក៏កើតចិត្តប្រចណ្ឌក្តៅក្រហាយខ្លាំង ក៏ដកកាំភ្លើងប៉ងបាញ់ប្រហារបុរសដែលកំពុងដឹកនាង តែបែរជាគ្រាប់កាំភ្លើងផ្លាតមកត្រូវចំប្រពន្ធនិងកូនទៅវិញ ។

ទោះបីយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការសាកសួរលើដៃដល់នេះបន្ថែមទៀត ។សូមរំលឹកថា ករណីបាញ់ប្រហារផ្តើមឡើងដោយសារភ្លើងប្រចណ្ឌនេះ គឺកើតឡើងវេលាម៉ោង៨យប់ថ្ងៃទី៦ មេសា ស្ថិតត្រង់ចំណុចខាងមុខមន្ទីរពេទ្យសែនសុខ តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ សូ ពៅមរកត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់អចលនទ្រព្យ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កូនស្រីដែលរងរបួសធ្ងន់មានឈ្មោះជា អារីយ៉ា អាយុ១០ឆ្នាំ ស្នាក់នៅជាមួយគ្នា ។ ដោយឡែក ជនដៃដល់ឈ្មោះ ជា ចាន់បូរ៉ា អាយុ៤៤ឆ្នាំ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ទើបឡើងតំណែងជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ប្តី-ប្រពន្ធនេះ ទើបតែបានលែងលះគ្នាដាច់ស្រេច កាលពីចុងខែមករា ឆ្នាំ២០២០ នេះប៉ុណ្ណោះ ។តាមសម្តីបុរសម្នាក់ឈ្មោះ កែវ សុភក្រ័ អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីរាជការ និងជាអ្នកបើករថយន្តដឹកស្ត្រីរងគ្រោះបានអះអាងថា ជាអ្នករាប់អានគ្នាជាមួយនឹងស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានឲ្យគាត់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2M-3050 ដែលជារថយន្តរបស់បងស្រីស្ត្រីរងគ្រោះឲ្យគាត់បើកជូនទៅជញ្ជូនសម្ភារចេញពីផ្ទះដែលស្ត្រីរងគ្រោះធ្លាប់ស្នាក់នៅជាមួយនិងអតីតប្តីនៅឯភ្នំពេញថ្មីក្បែរកន្លែងកើតហេតុ។បន្ទាប់ពីជញ្ជូនសម្ភារដាក់ក្នុងរថយន្តរួចមក គាត់និងស្ត្រីរងគ្រោះរួមជាមួយនិងកូនប្រុសរបស់ស្ត្រីរងគ្រោះចំនួនពីរនាក់ទៀតក៏បានបើករថយន្តចេញមកវិញ បំណងដឹកសម្ភារទាំងនោះ យកទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះនៅឯសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយរូបគាត់ជាអ្នកបើកបររថយន្ត ចំណែកឯស្ត្រីរងគ្រោះនិងកូនស្រីម្នាក់បានអង្គុយនៅកៅអីខាងមុខទន្ទឹមនិងគាត់ ។

ចំណែកកូនប្រុសម្នាក់ទៀតអង្គុយនៅកៅអីខាងក្រោយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ។លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនដៃដល់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក តាមមកពីក្រោយ និងជិះវ៉ាមកទន្ទឹមខាងឆ្វេងរថយន្តហើយជនដៃដល់បានធ្វើសកម្មភាពគោះកញ្ចក់រថយន្ត ខណៈពេលដែលគាត់ទម្លាក់កញ្ចក់រថយន្តចុះក្រោម ស្រាប់តែជនដៃដល់បានដកកាំភ្លើងខ្លីមួយដើមពីចង្កេះបាញ់សំដៅមកលើរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ត្រូវចំក្តោងច្រមុះកូនស្រីធ្លាយទៅចំដើមទ្រូងខាងឆ្វេងស្ត្រីរងគ្រោះបណ្តោយឲ្យរងរបួសឈាមហូរពេញក្នុងរថយន្តទាំង២នាក់ម្តាយនិងកូនស្រី ភ្លាមៗនោះជនដៃដល់ក៏បានជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗបាត់ស្រមោល។

ក្រោយមកកូនស្រីស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូកង់បីយកទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផា។ ចំណែកឯស្ត្រីរងគ្រោះជាម្តាយត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលខណៈដែលទៅដល់មន្ទីរពេទ្យស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនដៃដល់និងជនរងគ្រោះបានរៀបអាពាហ៍ពិពាហ៍រួមរស់នៅជាប្តីប្រពន្ធនិងគ្នាបង្កើតបានកូនប្រុសចំនួន២នាក់និងស្រីពៅអាយុ១០ឆ្នាំម្នាក់ជាចំណង់ដៃតែមួយរយៈក្រោយមកដោយជនដៃដល់និងជនរងគ្រោះមានការរស់នៅមិនសូវចុះសម្រុងគ្នា តែងតែមានរឿងរ៉ាវរកាំរកូសឈ្លោះប្រកែកគ្នា រហូតឈានដល់ប្រើអំពើហិង្សាថែមទៀតផង ។

ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្តឹងលែងលះគ្នាជាមួយនិងជនដៃដល់រហូត ដល់តុលាការ ដោយជនរងគ្រោះក៏បាននាំកូនៗទាំង៣នាក់ទៅស្នាក់នៅផ្ទះបងស្រីរបស់ខ្លួននៅឯស្ទឹងមានជ័យ បែកជាមួយនិងជនដៃដល់ អស់រយះពេលជិតកន្លះឆ្នាំមកហើយ ទើបតែរយះពេលប្រមាណ២ខែកន្លងមកនេះ ដែលតុលាការបានសម្រេចអោយពួកគេទាំងពីរលែងលះដាច់ស្រេចជាមួយគ្នាហើយនៅយប់កើតហេតុជនរងគ្រោះបានឲ្យបុរសដែល រាប់អានគ្នានោះបើករថយន្តជូនទៅយកឥវ៉ាន់ដែលនៅសេសសល់នៅផ្ទះរបស់ប្តី ខណៈ ពេលជិះរថយន្តត្រឡប់មកវិញត្រូវប្តីជិះម៉ូតូដេញតាមបាញ់សម្លាប់តែម្តង ។

ក្រោយកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការគ្នាជាមួយនឹងនាយកដ្ឋានព្រហ្មទណ្ឌកំរិតស្រាលនឹងស្នងការនគរបាលខេត្តកណ្តាល បានចុះទៅធ្វើការឃាត់ខ្លួនខ្មាញ់កាំភ្លើងបាញ់សម្លាប់ប្រពន្ធខ្លួនឯងដែលបានគេចខ្លួនមកស្នាក់នៅ ផ្ទះរបស់បងស្រីរបស់គាត់នៅភូមិសាមគ្គី ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប៉ុន្តែជនល្មើសបានទៅដល់ផ្ទះរួចហើយក៏អោយបងប្អូនខ្លួនឯងដឹកតាមរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ស្ករបំណងជិះរត់គេចខ្លួន ត្រូវបានលោកអធិការខណ្ឌសែនសុខបានទូរស័ព្ទនិយាយលួងលោម និងឲ្យបងប្អនជួយនិយាយលួងលោមបន្ថែមទើបជនល្មើសជាខ្មាញ់កាំភ្លើងនោះព្រមមកតាមសមត្ថកិច្ចដោយចុះពីលើរថយន្តឈប់នៅចំណុចផ្លូវជាតិលេខ1 មុខនឹងផ្សារគគីរប្រគល់ខ្លួនតាមសំរួលអោយសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

តាមការបង្ហើបឲ្យដឹងពីស្ត្រីត្រូវជាប្អូនរបស់ខ្មាញ់កាំភ្លើងបាញ់សម្លាប់ប្រពន្ធបានឲ្យដឹងថា ក្រុមគ្រួសារប្តីប្រពន្ធរបស់បងប្រុសគាត់មានបញ្ហារកាំរកូសក្នុងគ្រួសាររហូតប្រពន្ធសុំលែង តែបងប្រុសរបស់គាត់បានប្រចណ្ឌប្រពន្ធជាមួយបុរសដែលជាអ្នកបើករថយន្តជូនប្រពន្ធ របស់គាត់ដោយកន្លងមកគាត់ឈ្លោះគ្នាជាមួយប្រពន្ធហើយប្រពន្ធគាត់ថាពេលដែលគាត់ លែងលះហើយនឹងទៅបូសជាដូនជីព្រោះគាត់នឹងឆ្អែតនឹងប្តីហើយ ។

លុះនៅយប់កើត ហេតុស្រាប់តែឃើញប្រពន្ធជិះរថយន្តជាមួយបុរសខាងលើទៀតទើបកើតចិត្តប្រចណ្ឌបាន ដកកាំភ្លើងបាញ់តែម្តង ។

ដកស្រង់ពី៖កោះសន្តិភាព