Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ ចងកស្លាប់ចោល កូន៣នាក់ និង ប្រពន្ឋគ្រប់ខែ

  • បោះពុម្ព

កំពង់ឆ្នាំង៖ បុរសម្នាក់ បានចងកធ្វើ អត្តឃាតរហូតដល់ទៅ ២ដង ទើបបានសំរេច ដែលតាមអបិយ ជំនឿថាខ្មោចនាំ ឬ កំរោលចូល។ ករណីធ្វើអត្តឃាតនេះ បានកើតឡើង នៅវេលាម៉ោង ៧យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក្នុងភូមិស្វាយជ្រុំចាស់ ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ។ ស្រ្តីម្នាក់ដែលមានផ្ទះ នៅជាប់ផ្ទះបុរស ធ្វើអត្តឃាត បានអោយដឹងថា ៖បុរសធ្វើមានឈ្មោះជឹម ម៉េង អាយុ៤៩ឆ្នាំ មុខរបរជា កសិករ មានប្រពន្ឋឈ្មោះវង្ស ដាវី អាយុ៤៥ឆ្នាំ មានកូនស្រី៣នាក់ និងមានផ្ទៃពោះគ្រប់ខែ ទៅហើយនៅតែ ថ្ងៃកើតប៉ុណ្ណោះ។

ស្រ្តីខាងលើបានរៀបរាប់ អោយដឹងថា៖ មុនពេលកើតហេតុ នៅវេលាម៉ោងជាង៦ព្រ លប់ៗ បុរសរូបនោះ បានយកខ្សែអង្រឹង ទៅចង ក ជាមួយមែកស្វាយ នៅខាងជើងផ្ទះ ពេលទម្លាក់ខ្លួនចុះមក ក៍បាក់មែកស្វាយ ធ្លាក់ខ្លួនមកដី មិនបានស្លាប់ឡើយ នៅពេលនោះ ដែរក៍មានការភ្ញាក់ផ្អើល ដល់ប្រពន្ឋកូន ប៉ុន្តែប្រពន្ឋកូនស្មានថាប្តី និងឪពុកកំប្លែងលេង បន្ទាប់មក ប្រពន្ឋកូនក៍បានឡើង ទៅលើផ្ទះ ហើយអង្គុយ មើលទូរទស្សន៍ ជាធម្មតាវិញ។

ប្រមាណមួយម៉ោង ក្រោយមករូបគេបានយកខ្សែ អង្រឹងយកទៅចងក ម្តងទៀតជាមួយ និងធ្នឹមក្រោមផ្ទះ ពេលទម្លាក់ខ្លួនមកក៍ បានស្លាប់តែម្តង។ ក្រោយពេលកើតហេតុ ប្រមាណមួយម៉ោង ពេលបាត់ប្តីយូរមិនឃើញឡើង លើផ្ទះ ប្រពន្ឋក៍ បានដេញកូនស្រី អោយចុះទៅរក។ ភ្លាមនោះកូនស្រីក៍ បានស្រែកឆោរឡោរឡើង ស្រែកថា ពុកចងក....ៗ។ ខណៈនោះដែរ អ្នកស្រុកជិតខាង ក៍បាននាំគ្នាមក មើលឃើញឈ្មោះជឹម ម៉េង បានស្លាប់បាត់ទៅហើយ អ្នកស្រុកក៍បាននាំគ្នាស្រាយសទម្លាក់មកក្រោម ហើយក៍បាន រាយការណ៍ ជូននគរបាលប៉ុស្តិមូលដ្ឋាន អោយបានជ្រាប។

នៅក្នុងយប់នេះ ដែរនគរបាលប៉ុស្តិមូលដ្ឋាន ក៍បានចុះមកពិនិត្យសពបុរស ធ្វើអត្តឃាតទៅតាម បច្ចេកទេស ហើយបានសន្និ ដ្ឋាន ប្រាប់ អ្នកស្រុកថាឈ្មោះ ជឹម ម៉េង ពិតជាបាន ស្លាប់ដោយសារចងក ធ្វើអត្តឃាតដោយខ្លួនឯង ពិតប្រាកដមែន។ ក្រុមគ្រួសារសព និងអ្នកស្រុកបានអោយ ដឹងថា៖ ឈ្មោះ ជឹម ម៉េង មុនពេលចងកសម្លាប់រូប គេមិនមានជំងឺ ប្រចាំកាយអ្វីឡើយ ហើយក៍គ្មាន ទំនាស់ អ្វីជាមួយ ប្រពន្ឋកូនដែរ។

ករណីចងកសម្លាប់ខ្លួននេះ ត្រូវបានគេមាន ជំនឿថាខ្មោចនាំ ឬកំរោលចូល ទើបគេចងកទាំង មិនដឹងខ្លួនស្លាប់ចោលកូនស្រី ទាំង ៣នាក់ និងប្រពន្ឋពោះធំ គ្រប់ខែទៅហើយ នៅតែថ្ងៃកើត។ សពបុរស ធ្វើអត្តឃាត ត្រូវបានក្រុមគ្រួសារ និងអ្នកស្រុកនាំគ្នា ដង្ហែរ យកទៅបូជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ នៅមុខវត្តគោល ក្នុងភូមិឃុំកើតហេតុខាង លើតាមប្រពៃណី៕