Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្ស័យអ្នកបើកបរ រថយន្តហ៊ីយ៉ាន់ដាយ កង់១០ បើកងោកបុកបង្កាន់ដៃ ស្ពានបាក់ ១៦ម៉ែត្រ រួចក្រឡាប់ដេកលើថ្នល់ជាតិ នៅពេលជិតភ្លឺ

  • បោះពុម្ព

កំពង់ឆ្នាំង៖ រថយន្តហ៊ីយ៉ាន់ដាយ ធន់ធំ មួយគ្រឿង បានបុកបង្កាន់ដៃស្ពាន ហើយបានក្រឡាប់ដេក នៅលើផ្លូវជាតិលេខ ៥។ហេតុការណ៏ បានកើតឡើង នៅវេលាម៉ោង ៣និង៣០នាទី ទាបភ្លឺថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចស្ពាន ទី៣ ក្នុងភូមិពោធិរិទ្ឋីក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។

លោក ដួង ហុង អធិការនគរបាល ស្រុកសាមគ្គីមានជ័យ បាននិយាយអោយដឹងថាៈ រថយន្តបង្កគ្រោះថ្នាក់ ដោយខ្លួនឯងនោះ ម៉ាកហ៊ីយ៉ាន់ដាយ កង់ ១០ ពណ៌ស គ្មានស្លាកលេខ បើកបរមកពី ទិសខាងត្បូង ទៅ ជើង គឺទិសដៅពី ភ្នំពេញទៅខេត្តបាត់ដំបង លុះមកដល់ចំ ណុចកើតហេតុ ក៏ស្រាប់តែទៅ បុកបង្កាន់ដៃស្ពានផ្នែក ខាងស្តាំ បណ្តាលអោយ បាក់បង្កាន់ ដៃស្ពានអស់១៦ម៉ែត្រ ហើយបានក្រឡាប់ ដេកលើថ្នល់ជាតិ តែម្តង។

ក្រោយកើតហេតុ អ្នកបើកបរនិងអ្នកជិៈ ក្នុងរថយន្តមិនថាមានគ្នា ប៉ុន្មាននាក់ទេ និងគេមិនដឹងថា មានរងរបួស ដែរ ឬអត់បាននាំ រត់គេចខ្លួនបាត់តែម្តង។ ចំណែករថយន្ត បានខូចខាតធ្ងន់ធ្ងរនិង បានដាច់ កង់មុខទាំង ២ធ្លាក់ទៅក្រោមស្ពាន និងបានបង្កការកកស្ទះ ចរាចរណ៍ជាង ១ម៉ោងផងដែរ។ លោកបានបន្តថា ក្រោយមកលោក បានទទួលបញ្ជា ពីថ្នាក់លើ ជួលរថយន្តស្ទូច មក ស្ទូចយក រថយន្ត បង្កខាងលើនេះទៅរក្សាទុក នៅប៉ុស្តិ នគរបាលរដ្ឋបាល ឃុំស្វាយដើម្បី អោយម្ចាស់រថយន្ត ចូលខ្លួនមក ដោះស្រាយ ជាមួយ មន្ទីរសាធារណៈការ ដែលរថយន្តបាន បង្កអោយបាក់បង្កាន់ ដៃស្ពានដែលជា ទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ។

ករណីដែលបង្ក អោយមានគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនគរបាល បានសន្និដ្ឋានថា ប្រហែលជាអ្នក បើកបរងោកងុយ ទើបបង្ករអោយ មានគ្រោះថ្នាក់ធ្ងន់ធ្ងរ យ៉ាងនេះតែម្តងទៅ៕