Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រយះពេល៣ខែ សមត្ថកិច្ច បង្ក្រាបគ្រឿងញៀនបាន ១៧ករណី ចាប់មនុស្សបាន ៣៦នាក់ និងដកហូតថ្នាំញៀន បានចំនួន ៩០កញ្ចប់

  • បោះពុម្ព

កំពង់ឆ្នាំង៖ ជនសង្ស័យ ប្រុសស្រីចំនួន ៣៦នាក់ ជាអ្នកចែកចាយ ជួញដូរ និងប្រើប្រាស់ ថ្នាំញៀន ត្រូវសមត្ថកិច្ច ចាប់ខ្លួន និងដកហូត បានវត្ថុតាងថ្នាំញៀន ម៉ាទឹកកកចំនួន ៩០កញ្ចប់ធំតូច នៅក្នុងប្រតិបត្តការ ចំនួន ១៧លើក នៅក្នុងរយៈពេល ៣ខែ នេះគឺជា របាយការណ៍ របស់ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង។

លោក គឹម រិទ្ធ នាយការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន ខេត្ត បានអោយដឹងថា៖ តាមរបាយការណ៍លំអិត ក្នុង រយៈពេល ៣ខែ គិតចាប់ពី ថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤នេះ ការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានចេញ ប្រតិបត្តការ បង្ក្រាបករណីជួញដូរ ចែកចាយ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ សារធាតុញៀនបាន ចំនួន១៧ករណី ឃាត់ខ្លួន ជនសង្ស័យបានចំនួន៣៦នាក់ ស្រី៥នាក់ និង អនិតិជន៤នាក់ ដកហូតវត្ថុតាងបាន ថ្នាំញៀន ម៉ាទឹកកក បានចំនួន៨៦កញ្ចប់តូច និង៤កញ្ចប់ធំ, ម្សៅខេ១កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង, និងឧបករណ៍សំរាប់ ជក់មួយចំនួនធំទៀត។

ដោយឡែក មធ្យោបាយ ដែលដកហូត បានរួមមានម៉ូតូចំនួន ១៤គ្រឿង , ទូរស័ព្ទដៃចំនួន ៥៧គ្រឿង , វិទ្យុទាក់ទង៣គ្រឿង, ប្រាក់រៀល ចំនួន ៨៦៥.៦០០រៀល, ប្រាក់ដុល្លាចំនួន២៥៣ដុល្លា, ប្រាក់បាតចំនួន ១០០បាត, និងប្រាក់សាំងហ្គា ពួ ២ដុល្លាផងដែរ។ចំពោះជន សង្ស័យ វត្ថុតាង ព្រមទាំងសម្ភារៈទាំងអស់ ត្រូវបាននគរបាល ការិយាល័យ ប្រឆាំងគ្រឿង ញៀននៃស្នងការ នគរបាលខេត្ត កសាង សំណុំរឿងបញ្ជូន ទៅតុលាការខេត្ត ដើម្បីចំណាត់ ការតាមនីតិវិធីច្បាប់។

កាលពីព្រឹកថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០១៤ នៅក្នុងកិច្ចប្រជុំផ្ទៃ ក្នុងបើកទូលាយ របស់ខេត្តកំពង់ឆ្នាំង ដើម្បីត្រួត ពិនិត្យវាយតម្លៃ សកម្មភាពការងារ លើគ្រប់ វិស័យរយៈពេល ១ឆ្នាំនៃ ការធ្វើកំណែរទម្រង់ ធៀប នឹង យុទ្ធសាស្ត្រចតុកោណ ដំណាក់ កាលទី ៣ របស់រាជរដ្ឋាភិបាល លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯក ភាពខេត្ត បានដាក់ចេញ នូវបទបញ្ជា រអោយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ បង្កើនការចុះបង្ក្រាប បទល្មើស គ្រឿងញៀន គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន។

ប្រសិនបើបទល្មើស គ្រឿងញៀន កើតមាននៅក្នុងមូល ដ្ឋានណា អាជ្ញាធរ និង កំលាំងសមត្ថកិច្ច នៅមូលដ្ឋាននោះ ត្រូវតែបង្ក្រាប អោយទទួលបាន លទ្ធផលល្អ។ នៅក្នុងពេលនោះដែរ លោកអភិបាលខេត្ត បានផ្ញើរសារដល់ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ក្លឹបកំសាន្ត នានាក្នុងខេត្ត ដាច់ខាតឃុបឃិត និងបង្ករលក្ខណៈ អោយគេប្រើប្រាស់ ជួញដូរ និងចែកចាយគ្រឿងញៀន អោយសោះ បើសិនជាស៊ើប ដឹងថាមានពាក់ព័ន្ធ នឹងករណីនេះ នឹងត្រូវប្រឈមមុខចំពោះ ការបិទទ្ធាអាជិវកម្ម រីឯម្ចាស់ នឹងត្រូវប្រឈម មុខជាមួយ ផ្លូវច្បាប់មិនខានឡើយ។

បទបញ្ជារ របស់គណៈបញ្ជាការ ឯកភាពខេត្ត កំពង់ឆ្នាំង នាពេលនេះ បានធ្វើអោយ ប្រជាពលរដ្ឋ នៅក្នុងខេត្តមាន ភាពកក់ក្តៅ ទំនុកចិត្ត និងបានសាទរយ៉ាងខ្លាំង ចំពោះលទ្ធផល ដ៏ល្អនៃការបង្ក្រាប គ្រឿងញៀន បានជាបន្តបន្ទាប់ របស់សមត្ថកិច្ច ដែល ស្របតាម គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់ប្រមុខ រាជរដ្ឋាភិបាលយើង ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់ និង សន្តិសុខនៅ គ្រប់មូលដ្ឋាន៕