បណ្តាញសង្គម

ឃាតកតាមដងវិថី សម្លាប់មនុស្ស ៩នាក់ និងធ្វើឲ្យរបួស ២១នាក់ នៅទូទាំងប្រទេស

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១៨លើក (យប់ ០៨លើក) មានមនុស្សស្លាប់ ០៩នាក់ (ស្រី ០២នាក់) និងមានមនុស្ស របួសធ្ងន់ ១២នាក់ (ស្រី ០៤នាក់) និង របួសស្រាល ០៩នាក់ (ស្រី ០២នាក់)។

យោងតាមគេហទំព័រ របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង ១៨លើក បានបង្កឲ្យខូចខាត យានយន្តសរុប ៣០គ្រឿង ក្នុងនោះម៉ូតូ ១៥គ្រឿង រថយន្តធុនតូច ១០គ្រឿង រថយន្តធុនធំ ០៣គ្រឿង យានផ្សេងៗ ០២គ្រឿង និងថ្មើរជើង ០៤នាក់។

ប្រភពខាងលើ ឲ្យដឹងបន្តទៀតថា មូលហេតុ ដែលបណ្តាលឲ្យមាន គ្រោះថ្នាក់ គឺបណ្តាលមកពី ល្បឿន ០៦លើក មិនគោរពសិទ្ធ ០១លើក មិនប្រកាន់ស្ដាំ ០១លើក ប្រជែងគ្រោះថ្នាក់ ០២លើក បត់គ្រោះថ្នាក់ ០៣លើក ស្រវឹង ០៣លើក កត្តាយានយន្ត ០១លើក មនុស្សរត់ឆ្លងផ្លូវ ០១លើក ក្នុងនោះ ជិះម៉ូតូគ្រោះថ្នាក់ មិនពាក់មួកសុវត្ថិភាព ២២នាក់ (យប់ ១១នាក់)។

ចំពោះរថយន្ត ដែលទទួលរង ការផាកពិន័យនៅ អង្គភាព នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤នេះ មានចំនួន ៣៩២ គ្រឿង គឺរថយន្តទេសចរណ៍ គ្រួសារ ៦២គ្រឿង រថយន្តដឹក អ្នកដំណើរធុនតូច ១៨៦គ្រឿង រថយន្តដឹកទំនិញ ធុនតូច ៥៨គ្រឿង និងរថយន្តដឹកទំនិញធុនធំ ៨៦គ្រឿង។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ ពិន័យរួចរាល់ នៅអធិការដ្ឋាន នគរបាលស្រុក ៤៣គ្រឿង ស្នងការដ្ឋាន នគរបាលខេត្ត ៣៤៩គ្រឿង៕