Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹង​គេ​ថា​«អា​អ្នកមាន​នៅផ្ទះ​ជួល​គេ»​ផ្ទុះជម្លោះបែកផ្សែង​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានទាញដុំឥដ្ធមួយដុំវាយទៅបុរសម្នាក់ទៀត បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ព្រោះតែខឹងជនរងគ្រោះនិយាយឌឺដងផ្លែផ្កា និងហៅខ្លួនថា «អាអ្នកមាន នៅផ្ទះជួលគេ» ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ២២៧ ផ្លូវព្រះនរោត្ដម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ភាគីខាងជនរងគ្រោះឈ្មោះ ហម សេងហួត ហៅ ឯកា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់បី ស្នាក់នៅលើកង់បី ម្តុំផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិសំរោងធំ ឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកភាគីខាងជនបង្កឈ្មោះ ជុំ សារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីភាគីខាងជនបង្កឈ្មោះ ជុំ សារិទ្ធ បានប្រាប់អោយដឹងថា មុនកើតហេតុ គាត់បានដើរចេញពីផ្ទះគោលបំណងទៅយកម៉ូតូនៅកន្លែងផ្ញើរក្បែរផ្ទះជួលរបស់គាត់ ដើម្បីជិះទៅធ្វើការជាសន្តិសុខយាមនៅធនាគារមួយកន្លែងម្តុំផ្សារអូឡាំពិក។ លុះដើរមកដល់ចំនុចកើតហេតុខាងលើ ក៏ជួបគ្នាជាមួយនឹង ជនរងគ្រោះ ស្រាប់តែជនរងគ្រោះនិយាយឌឺដងផ្លែផ្កាអោយគាត់ និងហៅគាត់សុទ្ធតែអាអ្នកមាននៅផ្ទះជួល ។ តាមប្រភពដដែលបានបន្តថា ពេលឮដូច្នោះ គាត់ក៏ឆ្លើយតបទៅវិញថា «មាន ឬមិនមានជារឿងរបស់អញតើ គ្មានទើសអ្នកណាទេ» ។

ពេលនោះគាត់ក៏សួរថា «ថាអោយអ្នកណា?» ជនរងគ្រោះឆ្លើយថា «អញថាអោយហ្អែងហ្នឹង» ក៏បង្កជាជម្លោះឈ្លោះគ្នាបែកផ្សែង ហើយជនរងគ្រោះបានទាត់គាត់មួយជើង រហូតដល់គាត់ទប់កំហឹងមិនបាន ក៏ទាញដុំឥដ្ធនៅក្បែរខ្លួន វាយទៅលើជនរងគ្រោះមួយដុំឥដ្ឋចំក្បាលផ្នែកខាងឆ្វេង បណ្តាលអោយរងរបួសបែកក្បាលហូរឈាមស្រោចជោកខ្លួនតែម្តង។

យោងតាមប្រភពពីជនរងគ្រោះ ឈ្មោះ ហម ហួត ហៅ ឯកា វិញបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់ពិតជាបាន ហៅជនបង្កថា «អាអ្នកមានពិតមែន» តែមិនមែនក្នុងន័យឌឺដងទេ គឺថាអោយលេងសើចតែប៉ុណ្ណោះ ព្រោះកន្លងមក ពួកគាត់ទាំងពីរនាក់ក៏ធ្លាប់បង្អាប់គ្នាលេងបែបនេះដែរ តែមិនដែលខឹងទេ ទើបតែថ្ងៃនេះ មិនដឹងជាមានរឿងអីនោះទេ ទើបជនបង្កខឹងគាត់ ។

លុះឃើញដូច្នោះគាត់បានទាត់គូទជនបង្កមួយជើងតិចៗលេងសើច ស្រាប់តែជនបង្កខឹងក៏ទាញដុំឥដ្ធវាយខ្លួនបែកក្បាលតែម្តង។ ក្រោយកើតហេតុ ភាគីទាំងពីរត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ធបាលទន្លេបាសាក់ ដោយពួកគាត់ទាំងពីរនាក់ជាអ្នកធ្លាប់ស្គាល់គ្នា ទើបជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងឡើយ គ្រាន់តែអោយជនបង្កសុំទោស និងជួយចេញថ្លៃព្យាបាលរបួសតែប៉ុណ្ណោះ ហើយជនបង្កក៏យល់ព្រមសុំទោស និងជួយចេញថ្លៃព្យាបាលរបួសទៅអោយជនរងគ្រោះចំនួន២០ម៉ឺនរៀល ហើយជនរងគ្រោះក៏ព្រមទទួលយកដើម្បីបញ្ចប់រឿងតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព