បណ្តាញសង្គម

អី​ៗ​ជាមួយ​នាង​ភេ​ទទី​៣​រួច ស្រែ​កថា​បាត់​អស់​ជាង​៣​ពាន់​ដុល្លារ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិឥណ្ឌាមិនស្គាល់អត្តសញ្ញាណនោះទេបាននាំនាងភេទទី៣ម្នាក់(បុរសតែងខ្លួនជាស្រី)មករួមរ័ក្សរហូតបានសម្រេច ស្រាប់តែជនជាតិឥណ្ឌានោះបានស្រែកថាបាត់លុយចំនួន៣២៥០ដុល្លារ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួននាងភេទទី៣ម្នាក់នោះយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីសួរនាំ ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចភោជនីយដ្ឋានឥណ្ឌាមួយកន្លែង ទល់មុខមាត់ទន្លេ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។ជនសង្ស័យឈ្មោះ ហេង សុណា ហៅស្រីកែវ ជាភេទទី៣ (បុរសតែងខ្លួនជាស្រី) អាយុ២៨ឆ្នាំ ស្នាក់នៅម្តុំផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។

ចំណែកបុរសជនជាតិឥណ្ឌាម្នាក់ខាងលើនោះ មិនស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែល៤០ឆ្នាំ ។ តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិឥណ្ឌាម្នាក់ស្រវឹងស្រា ហើយបានទៅបបួលនាងភេទទី៣ម្នាក់ខាងលើដែលឈរនៅលើសួនច្បារមាត់ទន្លេ ដោយត្រូវរ៉ូវគ្នាក្នុងតំលៃ៥ដុល្លារចូលទៅក្នុងហាងរបស់ជនជាតិឥណ្ឌាដើម្បីរួមរ័ក្សរយៈពេលជិត១ម៉ោង រហូតភេទទី៣ទ្រាំលែងបានក៏សុំទារលុយ៥ដុល្លារដើម្បីចេញមកវិញ ។

តាមប្រភពដដែលបានបន្តថា ប៉ុន្តែដោយសារជនជាតិឥណ្ឌាបានបាត់លុយរបស់ខ្លួនសរុបទាំងអស់ចំនួន៣២៥០ដុល្លារ ហើយជនសង្ស័យប្រកែកថា ខ្លួនមិនបានយកនោះទេ តែជនជាតិឥណ្ឌាម្នាក់នោះនិយាយជាភាសាអង់គ្លេសថា ពិតជាភេទទី៣ជាអ្នកយកពិតមែន ។

ភ្លាមៗនោះដែរ ក៏សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុដើម្បីធ្វើការឃាត់ខ្លួនភេទទី៣យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាល១ ។

ក្រោយពេលកើតហេតុ បុរសជនជាតិឥណ្ឌាបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាល១ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព