Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២ករណីផ្សេងគ្នា​បង្រ្កាបបានជាង៤គីឡូ​ក្រាម

  • បោះពុម្ព

ខេត្តសៀមរាប ៖ មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះថា សមត្ថកិច្ចបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន២ករណីផ្សេងគ្នាក្នុងក្រុងសៀមរាបដោយរឹបអូសនូវសារធាតុគ្រឿងញៀនបានជាង៤គីឡូក្រាម ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ និងដកហូតវត្ថុតាងមួយចំនួនដើម្បីបញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់។ប្រតិបត្តិការខាងលើនេះបានធ្វើឡើងតាំងពីថ្ងៃទី៨ មេសា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ដែលករណីទី១ចុះបង្ក្រាបនៅស្រុកវ៉ារិន និងករណីទី២ចុះបង្ក្រាបនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ។

មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានបើកការស៊ើបអង្កេតនិងស្រាវជ្រាវចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន២ករណីផ្សេងគ្នា និងជនសង្ស័យចំនួន៣នាក់ ក្នុងនោះករណីទី១ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្រឿង សំរិទ្ធ ហៅខ្មៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិវត្តឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

ករណីទី២ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ម្នាក់ឈ្មោះ ហ៊ួ លីកផៃ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងសៀមរាប និងម្នាក់ទៀតឈ្មោះ ឈួរ សុខឡា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព