Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​​នាងៗ ហ៊ាន​​យកថ្នាំ​ញៀន​ទៅ​ឱ្យ​សង្សារ​​​គុក​PJផង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នារី២នាក់ជាប់ពាក់ព័ន្ធនាំយកថ្នាំញៀនទៅឱ្យសង្សារ កំពុងជាប់ឃុំក្នុងពន្ធនាគារPJ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខណ្ឌដង្កោចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ មេសា នេះ ។

នារីសង្ស័យម្នាក់ ឈ្មោះអូន ធីតា អាយុ១៥ឆ្នាំ ជាសិស្ស និងម្នាក់ឈ្មោះសុខ ចាន់គីមណាយ អាយុ១៥ឆ្នាំ ជាសិស្ស មានទីលំនៅភូមិដើមអំពិល សងា្កត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង ខណ្ឌដង្កោ បានទទួលដំណឹងពីមន្ត្រីពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅចំណុចពន្ធនាគាររាជធានីភ្នំពេញ(PJ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញថា មានជនសង្ស័យចំនួន២នាក់ ដូចមានឈ្មោះខាងលើ បានយកក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ថង់តូច ដាក់បង្កប់ក្នុង ផ្លែត្រប់ពុតញងយកទៅឲ្យអ្នកជាប់ឃុំ(សង្សារ) ក្នុងពន្ធនាគារ(PJ) ។

បន្ទាប់ពីទទួលដំណឹងហើយ ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារធ្វើការឆែកឆេររកឃើញក្រាមពណ៌.សថ្លាចំនួន៩កញ្ចប់ថង់តូច ហើយក៏បានឃាត់ប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព