Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ជង់​គំរាម​យក​រថយន្ត លុះ​រក​ឃើញ​តាម GPS មាន​ថែម​ទាំង​វ៉ាលិស​ទៀត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានសហការនឹងជនរងគ្រោះតាមរកឃើញរថយន្តមួយគ្រឿងតាមប្រព័ន្ធ GPS ក្រោយពីជនសង្ស័យជាជនជាតិចិនម្នាក់បានភ្ជង់ប្លន់ពីបុរសចិនដូចគ្នាបានសម្រេច ហើយឡើងបើករថយន្តយកទៅប្លុងចោលនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយក្នុងរថយន្តនោះជនសង្ស័យបន្សល់ទុកវ៉ាលិសពណ៌ខ្មៅ និងកាបូបខោអាវ២ក្នុងរថយន្តនោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខអគារស្នាក់នៅឌីធីធី តាមបណ្ដោយផ្លូវសុភមង្គល ស្ថិតក្នុងមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា រថយន្តដែលជនសង្ស័យបើកយកមកប្លុងទុកចោលនោះម៉ាកតូយូតាព្រូស ពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2AW-6277។ ហើយរថយន្តខាងលើនេះ គឺមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ជនរងគ្រោះដែលជាជនជាតិចិននោះទេ គឺគ្រាន់តែជារថយន្តដែលជនរងគ្រោះបានជួលពីម្ចាស់ដើមដែលជាជនជាតិខ្មែរ យកមកទុកបើកធ្វើដំណើរតែប៉ុណ្ណោះ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ កាលពីម៉ោង៧យប់ថ្ងៃដដែល ជនរងគ្រោះត្រូវជនសង្ស័យម្នាក់ដែលជាជនជាតិចិនដូចគ្នា បានយកកាំបិតមកភ្ជង់គំរាមប្លន់យករថយន្តបានសម្រេច នៅត្រង់ចំណុចផ្លូវ១១១កែងនឹងផ្លូវ២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ខណៈពេលដែលជនរងគ្រោះកំពុងតែរៀបចំចូលទៅបើករថយន្តដែលឈប់ចតនៅលើចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា ពេលនោះក៏លេចមុខជនសង្ស័យបានដើរមកពីក្រោយ រួចក៏ដកកាំបិតមកភ្ជង់គំរាមជនរងគ្រោះ រួចជនសង្ស័យក៏បានចូលទៅបើករថយន្ត រួចគេចខ្លួនចេញទៅបាត់ភ្លាមៗតែម្ដង។ បន្ទាប់មកជនរងគ្រោះក៏ទាក់ទងទៅប្រាប់ម្ចាស់រថយន្ត និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យជួយអន្តរាគមន៍ផងដែរ។

ប្រភពដដែលបន្តទៀតថា ក្រោយពីទទួលព័ត៌មានពីជនរងគ្រោះ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញកម្លាំងតាមស្វែងរកភ្លាមៗតែម្តង ។ ដោយសារតែរថយន្តមានភ្ជាប់ប្រព័ន្ធ GPS ទើបកម្លាំងព្រហ្មទណ្ឌកំរិតស្រាលបាន សហការជាមួយសមត្ថកិច្ចខណ្ឌ៧មករា និងសមត្ថកិច្ចខណ្ឌចំការមន រួមជាមួយជនរងគ្រោះធ្វើការបើកមើលប្រព័ន្ធ GPS ដែលដាក់ជាប់រថយន្ត។

ជាលទ្ធផ លបន្ទាប់ពីធ្វើការស្វែងអស់រយៈពេលប្រមាណ៤ម៉ោងក្រោយមក ក៏ប្រទះឃើញរថយន្តដែលជនសង្ស័យបានបើកមកឈប់ចតចោលនៅចំណុចកើតហេតុខាងលើ ចំណែកជនសង្ស័យវិញបានរត់គេចខ្លួនបាត់ស្រមោល ដោយបានបន្សល់ទុកវ៉ាលិសពណ៌ខ្មៅ និងកាបូបដាក់ខោអាវចំនួន២នៅក្នុងរថយន្តផងដែរ។

សូមបញ្ជាក់ថា ចំពោះហេតុការណ៍ខាងលើនេះ ជនរងគ្រោះ និងម្ចាស់រថយន្ត មិនបានបញ្ជាក់ប្រាប់ឲ្យដឹងកាន់តែច្បាស់ជាងនេះនោះទេ។ ក្រោយពេលកើតហេតុជនរងគ្រោះ និងម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបឹងព្រលិត ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង។

ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព