បណ្តាញសង្គម

ឃាត់ខ្លួនមនុស្ស ២នាក់ សង្ស័យពាក់ព័ន្ធ ធ្វើទារុណកម្ម លើកូនក្មេង លួចបេះផ្លែដូង

ភ្នំពេញ៖ រូបថតចំនួន ៤សន្លឹក ដែលគេបង្ហោះ តាមហ្វេសប៊ុក បង្ហាញពីការធ្វើ ទារុណកម្ម របស់បុរសម្នាក់ ទៅលើកូនក្មេង ដែលស្ថិតនៅក្នុងវ័យ អនីតិជន ដោយចាប់ចង ស្លាបសេក ហើយជ្រមុជក្បាលចូល ទៅក្នុងទឹកពាង ដោយចោទថា ក្មេងរូបនេះ បានលួច បេះផ្លែដូង របស់ខ្លួននោះ បានធ្វើឱ្យមាន ការថ្កោលទោស និងបញ្ចេញកំហឹងជា សាធារណៈ ហើយទាមទារ ឱ្យសមត្ថកិច្ច ចាត់វិធានការ ទៅលើ អ្នកធ្វើទារុណកម្ម ខាងលើនេះ ។

ឥឡូវជនសង្ស័យ ២នាក់ ទំនងជាត្រូវ បានសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនហើយ ពាក់ព័ន្ធទៅនឹងការធ្វើ ទារុណកម្មទៅលើក្មេង អនីតិជន ខាងលើ តែរហូតមកដល់ព្រឹកនេះ គេនៅមិនទាន់ដឹងថា សមត្ថកិច្ចនឹង ចាត់វិធានការយ៉ាងណា នៅឡើយនោះទេ ។ សូមបញ្ជាក់ថា កាលពីម្សិលមិញបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅក្នុងអាក់ខោន ដែលមាន ឈ្មោះ ហេង វណ្ណី បាន បង្ហោះនូវរូបថតចំនួន ៤សន្លឹក ដោយបង្ហាញ ពីសកម្មភាពបុរសម្នាក់ បានធ្វើ ទារុណកម្ម ទៅលើក្មេងប្រុស មិនទាន់ គ្រប់អាយុ ដោយ ចងស្លាបសេក ហើយ ចាប់ក្បាលជ្រមុជទៅ ក្នុង ទឹកពាង ។ ក្នុងនោះម្ចាស់អាក់ខោនបាន សរសេរជាអក្សរថា “ចាប់បានចោរលួចបេះ ដូងយាយផល្លា នៅ ចំការជើង” ។

ការបង្ហោះរូបថត ធ្វើទារុណកម្មទៅលើ ក្មេងប្រុស យ៉ាងព្រៃផ្សៃបែបនេះ នៅតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ត្រូវ បានគេ មើលឃើញថា មានតែម្ចាស់អាក់ខោនមួយ ប៉ុណ្ណោះ ដែលមានឈ្មោះ ្សាលៀរនង ំយេ បានធ្វើការខូម មិនគាំទ្រនូវ សកម្មភាព និង រូបភាពខាងលើនេះ ដោយ ម្ចាស់អាក់ ខោនរូបនេះ បានសរសេរថា “ចោរត្រូវតែធ្វើដូច្នេះ ទើបវារៀង បើម្នាក់ៗ គិតដូច្នេះ ចឹងមាន ចោរកាន់ តែច្រើន”។ ក្រៅ ពីនេះ មានអ្នកចូលខូមមិន រាប់រយនាក់បាន ធ្វើការថ្កោលទោស ទៅលើសកម្មភាពនៃ ការធ្វើទារុណកម្ម ខាងលើ ដោយក្នុងនោះ អ្នកខូមមិនភាគច្រើន បានទាមទារ និង ស្នើសុំឱ្យសមត្ថកិច្ច ចាត់វិធានការទៅលើ បុរសដែលធ្វើទារុណកម្ម ទៅលើកូនក្មេង ដោយគ្រាន់តែគ្នា ទៅលួចបេះដូង ១-២ផ្លែ នោះ ឱ្យបានខ្លាំងក្លា ទៅតាមច្បាប់ ។

ក្រោយពី មានអ្នកខូមមិន បញ្ចេញកំហឹង និងទាមទារឱ្យសមត្ថកិច្ច ចាត់វិធានការតាម ផ្លូវច្បាប់ ចំពោះ សកម្មភាពរំលោភបំពាន ទៅលើកុមារខាងលើនេះ នៅព្រឹកថ្ងៃនេះ បើតាមប្រភពព័ត៌មាន បានបង្ហើបឱ្យ ដឹងថា បុរសចំនួន២ នាក់ ត្រូវបានសមត្ថកិច្ចធ្វើការ ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងការធ្វើទារុណកម្ម ទៅលើ ក្មេងអនីតិជនខាងលើហើយ។ នេះបើ យោងតាម អ្នកលេងហ្វេសប៊ុកបង្ហោះរូប ភាពពីជនដែលត្រូវ សមត្ថកិច្ច ធ្វើការឃាត់ ខ្លួន ។ ក្នុងនោះអ្នក ដែលត្រូវសមត្ថកិច្ចឃាត់ ខ្លួន ត្រូវបានគេអះអាងថា ម្នាក់មាន ឈ្មោះ ហេង ដាណេ អាយុ ៣៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ហេង វណ្ណី អាយុ ២៨ឆ្នាំ ទំនងជា ម្ចាស់អាក់ ខោនហ្វេសប៊ុក ដែលបានបង្ហោះ រូបធ្វើទារុណកម្មខាងលើ។ បុរសដែលសមត្ថ កិច្ចឃាត់ខ្លួនទាំង ២នាក់ នេះ ត្រូវបានគេអះ អាងថា ជាអ្នករកស៊ីមានជីវភាពធូរធា មាន ទីលំនៅក្នុងភូមិ ឃុំ កំពង់ពពិល ស្រុក ពារាំង ខេត្ដព្រៃវែង ។

អ្នកច្បាប់មួយរូប បានអះអាងថា យោង តាមរូបភាពនៃសកម្មភាព ធ្វើទារុណកម្ម ខាងលើនេះ អ្នកធ្វើ ទារុណកម្មត្រូវតែមាន ទោសទៅ តាមច្បាប់ ទោះបីខ្លួនជាជនរង គ្រោះដោយសារ ត្រូវជនសង្ស័យ លួច ទ្រព្យ សម្បត្ដិរបស់ខ្លួនក៏ដោយ។ អ្នកច្បាប់ខាងលើ បានឱ្យដឹង ថា បើក្មេងខាងលើទៅលួចទ្រព្យ សម្បត្ដិ (បេះផ្លែដូង)របស់ខ្លួន ក្រោយចាប់ បាន ម្ចាស់ត្រូវតែប្រគល់ខ្លួន ទៅឱ្យសមត្ថកិច្ច ដើម្បីកសាង សំណុំរឿង ផ្ដន្ទាទោសទៅតាម ផ្លូវច្បាប់ ក្នុងបទចោរកម្ម ដែលមានស្ថាន ទម្ងន់ទោសព្រហ្មទណ្ឌមជ្ឈិម ។ ប៉ុន្ដែ ប្រសិនបើម្ចាស់ទ្រព្យ ក្រោយចាប់បានបែរជាធ្វើ ទារុណកម្ម ទៅលើជនសង្ស័យធ្ងន់ធ្ងរ ជាពិសេស ខណៈ ជនសង្ស័យស្ថិត នៅក្នុងវ័យជា អនីតិជនទៀតនោះ ម្ចាស់ទ្រព្យនឹងប្រឈម មុខទៅនឹងបទល្មើស ប្រើ អំពើហិង្សា និងធ្វើទារុណកម្ម ទៅលើមនុស្ស ក្នុងស្ថានទម្ងន់ ទោសបទល្មើសព្រហ្ម ទណ្ឌកម្រិតធ្ងន់ ហើយបើជនរងគ្រោះ ដែលរងនូវការធ្វើទារុណ កម្មជាអនីតិជនទៀតនោះ គឺអ្នកធ្វើទារុណកម្ម អាចនឹង ប្រឈមមុខ ទៅនឹងបទល្មើសឧក្រិដ្ឋ ៕

ដកស្រង់ពី៖ ដើមអម្ពិល