បណ្តាញសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍​ យ៉ាងអាណោចអាធម កណ្ដាលរាត្រី នៅស្រុកអូររាំងឳ

ត្បូងឃ្មុំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្ដាលឲ្យ បុរសម្មាក់ បាត់បង់ជីវិត នៅលើកំណាត់ ផ្លូវជាតិលេខ ១១ សិ្ថតនៅក្នុង ភូមិទី៥៤ ឃុំសូភី ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ កាលពីយប់ ម៉ោង៧:៣០ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ជនរង់គ្រោះ មានឈ្មោះ គន់ វេន ភេទប្រុស អាយុ ៥០ ឆ្នាំ ជិះម៉ូតម៉ាក់ សូពែ ពណ៌ខ្មៅ ឥតស្លាកលេខ រស់នៅភូមិអញ្ចាញ ឃុំព្រំធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។

តាមបំភ្លឺរបស់ មន្រ្តីកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ លោក វន ពឿន បានឲ្យដឹងថា៖ ជនរងគ្រោះ ធ្វើដំណើរចេញ ពីចូលរួមពីធីបុណ្យ ទិសដៅពី ត្បូងទៅជើង ដោយមានសភាពស្រវឹង ផងនោះ ពេលបើកមកដល់ កន្លែងកើតហេតុក៏ ម៉ូតូជនរងគ្រោះ បានបើកប៉ះ ជាមួយឡានម៉ាក់ កូរ៉ូឡា ពណ៌បៃតង ស្លាក់លេខ ភ្មំពេញ 2T 9285 បណ្ដាលឲ្យ ជនរងគ្រោះ បោកក្បាល់ នឹងថ្លល់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយកើតហេតុ ជនបង្កបានបើឡានរបស់ខ្លូន ទីលាក់ទុក្ខនៅ ភូមិចំបក ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅផ្ទះឃាង ហេង ភេទស្រី អាយុ ៦៣ ឆ្នំា ។

ក្រោយកើតហេតុភ្លាមនោះ អង្គភាព បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក អនុសេនីយ៍ទោ ម៉ុក សារ៉ាន់ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអូរាំងឳ និងក្រុមការងារ បានចុះអន្ដរាគមន៍ និង ហៅឡានពេទ្យ ដើម្បីដឹកសព ទៅយកសព ទៅឲ្យ   សាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នសម្ថកិច្ច រថយនបង្ក ត្រូវបានបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ យករថយន្ដ ទៅរក្សាទុក នៅស្នាក់ការ កងរាជអាវុធហត្ថ កសាងសំនុះរឿង ដើម្បីរងចាំការដោះស្រាយ ។

ដោយ៖ ម៉ី ពីសី