Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រី​ប៉ូលិស ​បាញ់​បុរស​ម្នាក់ ​ក្នុងខណ្ឌដូនពេញ ចាប់ខ្លួន​បាន នៅខេត្តកំពត

  • បោះពុម្ព

ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍ជាបឋមអោយដឹងថា នៅរសៀលថ្ងៃទី២៨ មេសា ២០២០នេះ កម្លាំងជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពត តាមចាប់ខ្លួនជនសង្ស័យជាមន្ត្រីនគរបាលរាជធានីភ្នំពេញម្នាក់ ដែលបានបាញ់ប្រហារបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់នៅមុខផ្សារសូរិយា ម៉ល នៅខណ្ឌដូនពេញ កាលពី ២ថ្ងៃមុននេះ ។

សមត្ថកិច្ចបង្ហើបប្រាប់ថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួនមានឈ្មោះ កែវ រ័ត្នវិទ្យា ជានាយរងផ្នែកប្រឆាំងគ្រឿងញៀន ។ យ៉ាងណាមូលហេតុនៃការបាញ់ប្រហារមកលើបុរសរងគ្រោះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អោយបានច្បាស់នៅឡើយទេ ។ព័ត៌មានលម្អិត យ៉ាងណានោះ កោះសន្តិភាពនឹងផ្សាយជូនជាបន្ត ។

សូមរម្លឹកថា កាលពីវេលាម៉ោងជាង ៣យប់ថ្ងៃទី២៦ មេសា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារបុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម បានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ មុខសូរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ដើរចេញពីផ្ទះមួយកន្លែង មុខសូរិយាម៉ល ជាមួយជនសង្ស័យមានគ្នា ៣នាក់ ជិះម៉ូតូ ០២គ្រឿង ដោយក្នុងនោះ មានម៉ូតូមួយគ្រឿង ជាប្រភេទម៉ូតូធំ ជិះម្នាក់ឯង និងម៉ូតូមួយគ្រឿងទៀតម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ ជិះគ្នា០២នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុមុខផ្ទះគ្មានលេខ ហើយមួយសន្ទុះក្រោយមក មិនដឹងថា មានរឿងអ្វីជាមួយគ្នានោះទេ ស្រាប់តែពួកគេ បានវាយគ្នា ទៅវិញទៅមក រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅជនរងគ្រោះ ចំនួនពីរគ្រាប់តែម្តង បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ដឹកភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ ៕

សកស្រង់ពី៖កោះសន្តិភាព