បណ្តាញសង្គម

ឡានទឹកបាញ់​១០គ្រឿង​​ ឆេះ​ផ្ទះថ្ម​១​ល្វែង​នៅ​កណ្តាលក្រុង​នេះ

រាជធានីភ្នំពេញ ៖ ផ្ទះល្វែងកន្លែងដែលត្រូវអគ្គិភ័យឆាបឆេះ គិតត្រឹមម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី៣០ េមសា នេះ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីមានការអន្តរាគមន៍រថយន្តពន្លត់បាញ់ជាបន្តបន្ទាប់ ។

ចំពោះការខូចខាតវិញ ប្រភពបឋមឱ្យដឹងថា រួមមានរបស់ប្រើប្រាស់ក្នុងផ្ទះអស់ប្រហែល៦0% សរុបជាទឹកប្រាក់អស់ប្រហែល២000$ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។

សេចក្តីរាយការណ៍បន្តថា មូលហេតុដែលបណ្តាលមានភ្លើងនេះ គឺផ្តើមពីឆ្លងចរន្តអគ្គិសនី ។ សូមបញ្ជាក់ថា ផ្ទះមានលេខ១៦E០ ក្រុម១៤៣ ផ្លូវលេខ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវភ្លើងឆេះអស់ទាំងស្រុង កើតឡើងកាលពីវេលាម៉ោង៦ និង៥នាទីព្រឹកថ្ងៃទី៣០ មេសា ។យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ មាស សារ៉ន ភេទប្រុស អាយុ៦៧ឆ្នាំ ជាសមាជិកភូមិ១១ ។

នៅក្នុងហេតុការនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១០គ្រឿង ក្នុងនោះ មានរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៩គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួនមួយគ្រឿងផងដែរ ។

ដកស្រង់ពី៖កោះសន្តិភាព