Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តលុច្សស៊ីស បុករថយន្តហាយប្រ៊ីត ពីក្រោយ រងការខូចខាត ម្តុំខណ្ឌចំការមន

  • បោះពុម្ព

ភ្នំពេញ៖ រថយន្តលុច្សស៊ីស បើកក្នុងល្បឿនលឿន ជ្រុលបុកគូទ រថយន្តកាមរី ហាយប្រ៊ីត ពីក្រោយ បណ្តាលឲ្យរង ការខូចខាត ទាំងសងខាង កាលពីវេលាម៉ោង ១៩ និង៣០នាទី យប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ខាងស្តុបមេភ្លើង តាមបណ្តោយ ផ្លូវលេខ៣៦០ ស្ថិតក្នុង សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន។

តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាកហាយប្រ៊ីត ពណ៌ស ពាកស្លាកលេខភ្នំពេញ 2Z-2006 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៣៦០ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយ គ្រឿង ម៉ាកលុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P-0027 ធ្វើដំណើរស្របទិសគ្នា ហើយបាន ជ្រុលបុករថយន្ត ហាយប្រ៊ីត ពីក្រោយ ពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទាំងសងខាង ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានធ្វើការ សម្របសម្រួលគ្នា ដោយភាគីខាងរថយន្តលុច្ស ស៊ីស ចេញថ្លៃខូចខាត ទៅលើភាគីខាង រថយន្តហាយប្រ៊ីត ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ដោយ មិនរំខាងដល់សមត្ថកិច្ច ៕

ដកស្រង់ពី៖ ដើមអម្ពិល