Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារីម្នាក់ដេញតាមចោរ បែរជាបុកគូទ​ឡានសន្លប់ លុះ​បើក​កែបឃើញជិត​៤ម៉ឺនដុល្លារ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងជាបុគ្គលិកវេរលុយម្នាក់ ខណៈជិះម៉ូតូនិយាយទូរស័ព្ទតាមផ្លូវត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទយកទៅបាត់ ហើយនាងបានជិះម៉ូតូដេញតាមក៏ជ្រុលទៅបុកគូទរថយន្តបណ្តាលឱ្យដួលសន្លប់ បន្សល់ទុកលុយមួយថង់ប្រមាណជិត៤ម៉ឺនដុល្លារក្នុងកែបម៉ូតូ ។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជិតស្តុបយូរអេង តាមបណ្តោយសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ជនរងគ្រោះឈ្មោះ សុគុណ ភេទស្រី អាយុជាង២០ឆ្នាំ ជាបុគ្គលិកវេរលុយតាមវីង ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានសួរនាំនារីរងគ្រោះខាងលើបានអោយដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងពីបែកចានក្នុងគោលបំណងយកលុយដុល្លារទៅដូរនៅឯរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយនារីរងគ្រោះជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្ដើរ ស្រាប់តែមានជនសង្ស័យមានគ្នា៥ទៅ៦នាក់ជិះម៉ូតូ២ទៅ៣គ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់នាងបានសម្រេច ហើយជិះម៉ូតូគេចបាត់ ។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះនារីរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យដែរ ប៉ុន្តែដេញមិនទាន់ឡើយ បែរជាជ្រុលទៅបុកគូទរថយន្ដ១គ្រឿង បណ្ដាលឲ្យដួលសន្លប់ស្តូកស្តឹង បន្ទាប់មកមានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនបានដឹកយកនារីរងគ្រោះយកទៅសង្គ្រោះភ្លាមៗតែម្ដង។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានអោយដឹងថា បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានយកកូនសោចាក់កែបម៉ូតូរបស់នារីរងគ្រោះ ដើម្បីរកមើលអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសំគាល់ខ្លួនផ្សេងៗ ពេលនោះបានឃើញថង់ខ្មៅមួយនៅក្នុងកែបម៉ូតូ លុះពេលពួកគាត់នាំគ្នាស្រាយមើលឃើញលុយដុល្លារចំនួន៤ដុំ តែពួកគាត់មិនដឹងប៉ុន្មានម៉ឺនដុល្លារនោះទេ បន្ទាប់មកពួកគាត់បានយកលុយទាំងនោះទៅមន្ទីរពេទ្យ ដើម្បីប្រគល់អោយទៅនារីរងគ្រោះវិញ។

តាមប្រភពដដែលបានឱ្យដឹងបន្តទៀតថា ភ្លាមៗនោះដែរ មានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះមកដល់ចំណុចកើតហេតុ តែដោយសារមិនមែនជាគោលដៅរបស់ខ្លួន ក៏បានទាក់ទងទៅខាងនគរបាលប៉ុស្តិ៍កាកាបទី២វិញ ដើម្បីឱ្យចុះមកអន្តរាគមន៍ និងយកម៉ូតូរបស់នារីរងគ្រោះទៅទុកនៅមុខមន្ទីរពេទ្យដែលនាងសម្រាកព្យាបាល និងចូលសួរនាំនារីរងគ្រោះខាងលើផងដែរ ។

ក្រោយពេលកើតហេតុ ដោយនារីរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នាងត្រូវជនសង្ស័យឆក់ពិតមែន ប៉ុន្តែឆក់បានតែទូរស័ព្ទដៃ១គ្រឿងប៉ុណ្ណោះ ចំណែកលុយចំនួន៣៧០០០ដុល្លារនោះគឺនៅក្នុងកែបម៉ូតូរបស់នាង ត្រូវប្រជាពលរដ្ឋយកមកឱ្យដល់គ្លីនិក ហើយបានប្រគល់លុយនេះអោយសមត្ថកិច្ចរក្សាទុកសិន រង់ចាំនារីរងគ្រោះបានដឹងខ្លួនស្រួលបួល គឺសមត្ថកិច្ចប្រគល់លុយ និងម៉ូតូអោយទៅនារីរងគ្រោះវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព