Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែកធ្លាយរូបភាពក្នុងកាមេរ៉ា​ ក្រោយបុរស២នាក់​ប្រព្រឹត្តបទល្មើសក្នុងហាង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រុមជនសង្ស័យមួយក្រុមមានគ្នាចំនួន២នាក់បានជិះកង់មួយគ្រឿងមកធ្វើសកម្មភាពឆ្កឹះសោ និងវាយបំបែកទ្វារកញ្ចក់ហាងលក់កាមេរ៉ាសុវត្ថិភាព និងម៉ាស៊ីនព្រីនយីហោ ភ្នំពេញ អូហ្វីស សប្លាយ៍ ចូលលួចកុំព្យូទ័រមួយគ្រឿង និងឡែបថបមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចហាងលក់កាមេរ៉ាសុវត្ថិភាព និងម៉ាស៊ីនព្រីនយីហោ ភ្នំពេញ អូហ្វីស សប្លាយ៍ ផ្ទះលេខ2Eo ផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។តាមប្រភពពីបុរសម្នាក់ដែលជាបុគ្គលិកបំរើការនៅក្នុងហាងកើតហេតុខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា ជារៀងរាល់យប់ ហាងខាងលើតែងតែចាក់សោទ្វារទុកចោល ដោយមិនមានបុគ្គលិកណាម្នាក់នៅដេកយាមមើលការខុសត្រូវនោះទេ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ខណៈដល់ម៉ោងត្រូវបិទហាង បុគ្គលិកទាំងអស់រួមជាមួយអ្នកគ្រប់គ្រងបាននាំគ្នារៀបចំចាក់សោបិទទ្វារហាង រួចក៏ចាកចេញទៅផ្ទះរៀងៗខ្លួនបាត់អស់ដូចសព្វដង លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានសមត្ថកិច្ចមូលដ្ឋានបានទាក់ទងតាមទូរស័ព្ទមកប្រាប់ថា មានជនសង្ស័យធ្វើសកម្មភាពឆ្កឹះសោទ្វារ និងវាយបំបែកទ្វារកញ្ចក់ បណ្តាលឲ្យបែកអស់មួយផ្ទាំងទំហំប្រមាណ២ម៉ែត្រគុណ១ម៉ែត្រកន្លះ។

បន្ទាប់មកពួកគាត់ក៏ប្រញាប់ប្រញាល់នាំគ្នាចុះមកត្រួតពិនិត្យ រួមទាំងឆែកមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅខាងមុខហាងភ្លាមៗផងដែរ។តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឆែកមើលតាមកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យមានគ្នាចំនួនពីរនាក់បានជិះកង់មួយគ្រឿងមកធ្វើសកម្មភាពឆ្កឹះសោទ្វារដែករូត និងវាយបំបែកទ្វារកញ្ចក់មួយជាន់ទៀត ចូលទៅខាងក្នុងហាងលួចយកកុំព្យូទ័រលើតុចំនួន១គ្រឿង និងឡែបថបចំនួន១គ្រឿងរួចក៏នាំគ្នាឡើងជិះកង់គេចចេញពីកន្លែងកើតហេតុបាត់សម្រោលតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានប្រាប់ជនរងគ្រោះដែលជាម្ចាស់ហាងកើតហេតុខាងលើឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព