បណ្តាញសង្គម

ជន​ញៀន​ល្បែង​ម្នាក់ ត្រូវ​​តុលាការ​សម្រេច​ហើយ​

ខេត្តកណ្តាល ៖ ជនសង្ស័យល្បែងអាប៉ោងម្នាក់ កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ត្រូវបានលោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «លេងល្បែងស៊ីសងខុសច្បាប់ មិនរាងចាល» តាមកឋាខណ្ឌ៤ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលបានប្រព្រឹត្តនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ។

ជនត្រូវចោទឈ្មោះភឿង សុភា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។គួររំលឹកថា តាមប្រភពពីនគរបាលស្រុកស្អាងបានអោយដឹងថា មុនពេលធ្វើការចុះបង្ក្រាបករណីខាងលើនេះ គឺមានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីលេងល្បែងសុីសងខុសច្បាប់(អាប៉ោង)នៅចំណុចកេីតហេតុខាងលេី ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបានជនសង្ស័យម្នាក់នាក់ រួមទាំងវត្ថុតាងខាងលេីយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍៕

ដកស្រង់ពី៖កោះសន្តិភាព