Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​វាសនាកូន​វាយ​ម្តាយ​​ព្រោះតែរឿង​​កង់​ ត្រូវតុលាការសម្រេចហើយ

  • បោះពុម្ព

ខេត្តកណ្ដាល ៖ ជនសង្ស័យជាកូនប្រុសម្នាក់ គ្រាន់តែម្ដាយសួរនាំរឿងធ្វើឱ្យកង់ដួល ក៏ស្ទុះទៅយកដុំឥដ្ឋប្រហោងវាយប្រហាមកលើម្ដាយឪពុក និងអ្នកជិតខាងបណ្តាលឱ្យរងរបួសចំនួន៣នាក់ ហើយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ទៀត ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ សម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា» តាមមាត្រា២១៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ។ ជនត្រូវចោទឈ្មោះដា រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ចំណែកជនរងគ្រោះទាំង៣នាក់រួមមាន ១-ឈ្មោះ ស៊ឹម ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ ២-ឈ្មោះ ប្រុក សារិន ភេទប្រុស អាយុ៥២ឆ្នាំ និង៣-ឈ្មោះ កឹម វណ្ណី ភេទស្រី អាយុ៦០ឆ្នាំ ។

ជនរងគ្រោះទាំង៣នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ គួររំលឹកថា តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើអោយកង់ដួលនៅមុខផ្ទះ ពេលនោះជនរងគ្រោះជាម្តាយបានសួរនាំជនសង្ស័យពីរឿងដួលកង់នោះ ស្រាប់តែជនសង្ស័យបានស្ទុះយកដុំឥដ្ឋប្រហោងវាយក្បាលជនរងគ្រោះ បណ្តាលអោយពក បន្ទាប់មកជនរងគ្រោះជាម្តាយបានរត់ទៅពួននៅផ្ទះអ្នកជិតខាងបាត់ទៅ ហើយជនសង្ស័យបានយកដុំថ្មវាយក្បាលជនរងគ្រោះជាឪពុក បណ្តាលអោយបែកហូរឈាម និងបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យបានរត់ចូលទៅផ្ទះអ្នកជិតខាងម្នាក់ទៀត ដោយកាន់ពូថៅជាប់នឹងដៃទៅជាមួយផង ។ ភ្លាមនោះជនសង្ស័យបានធាក់ទ្វារដែកផ្ទះបាយ បណ្តាលអោយដាច់ត្រចៀកទ្វាររបើកត្រូវចំមុខជនរងគ្រោះដែលជាអ្នកជិតខាងលើឈរក្បែរនោះដួលផ្ងារក្រោយរងរបួសបែកមុខ និងបែកក្បាលពីក្រោយហូរឈាមត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពបឹងខ្យាង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះខាងលើរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាងបានចុះដល់ចំណុចកើតហេតុ នឹងធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព