បណ្តាញសង្គម

ភ្លើងកំពុងឆេះសិប្បកម្ម​មួយ​កន្លែង​ធ្ងន់​ធ្ងរ​ខ្លាំង​​ណាស់​

ខេត្តព្រះសីហនុ៖ កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយសមត្ថកិច្ចក៏កំពុងអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលឆាបឆេះផ្សែងហុយឡើងខ្មៅខ្មួលខ្មាញ់ ក្នុងរោងសិប្បកម្មផលិតកេសស្នោមួយកន្លែង នៅខាងលិចផ្សារត្រពាំងរពៅ ជាប់ផ្លូវជាតិលេខ៣(វាលរេញ.កំពត) ក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមប្រភពបឋមនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ភ្លើងបានចាប់ផ្តើមឆាបឆេះវេលាម៉ោងជិត៤ និង៣០នាទីរសៀលថ្ងៃទី០៧ ឧសភា នេះ ។ តាមសមត្ថកិច្ចស្រុកព្រៃនប់ដែលចុះអន្តរាគមន៍បានឲ្យកោះសន្តិភាពដឹងថា តាមការសន្និដ្ឋានជាបឋមអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

តែទោះយ៉ាងណា ភ្លាមៗសមត្ថកិច្ចនៅមិនទាន់កំណត់ច្បាស់នៅឡើយ ដែលនាំឱ្យកើតមានអគ្គិភយ័នេះនៅឡើយទេ ខណៈម្នាក់ៗកំពុងចេញសង្គ្រោះ ខណៈស្ថានភាពកំពុងធ្ងន់ធ្ងរខ្លាំងណាស់ ។

ដកស្រង់ពី៖កោះសន្តិភាព