Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ ស្រុកបរិបូរណ៏ ផ្អើលទិញដើមស្មៅ ១គីឡូក្រាម ៣ម៉ឺនរៀល ថាជាថ្នាំកែរោគ យ៉ាងសាកសិទ្ឋ ១៤មុខ

  • បោះពុម្ព

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុង ស្រុកបរិបូណ៌ បាននាំគ្នាភ្ញាក់ផ្អើល ទិញដើមស្មៅម៉្យាង ដែលអ្នកលក់ បានអះអាងថា ជាឱសថ ព្យាបាលរោគ ១៤មុខ យ៉ាងសាកសិទ្ធ នៅព្រឹកថ្ងៃទី០១ និង០២ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្នុងតម្លៃមួយគីឡូក្រាមថ្លៃ ៣ម៉ឺនរៀល។

ក្រោយពី បានលក់ដាច់រយះពេល ២ព្រឹកនេះ អស់ជាង២០ការ៉ុងមក ដែលក្នុងមួយការ៉ុង ទម្ងន់ជាង ៣០ទៅ ៤០គីឡូក្រាម ត្រូវបាន លោកប្រធានមន្ទីរ សុខាភិបាលខេត្ត អោយអ្នកលក់ស្មៅនោះ ផ្អាកការលក់ដូរ ជាបណ្តោះអាសន្នសិន ព្រោះតែគ្មានច្បាប់អនុញ្ញាតិ ពីក្រសួងសុខាភិបាល ប៉ុន្តែមន្ត្រីសុខាភិបាលខេត្ត មិនទាន់បានឃាត់ផង អ្នកលក់ស្មៅរូបនោះ បានគេចខ្លួនបាត់ ដែលគេសង្ស័យថា ជាការលក់បោកប្រាស់។

នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ ភ្នាក់ងារយកព័ត៌មាន យើងបានសុំអនុញ្ញាត្តិ ជួបអ្នកលក់ដើម ស្មៅខាងលើនេះ ដោយផ្ទាល់រូប គាត់និយាយ អោយថាៈ គាត់មានឈ្មោះ ជា ភន អាយុ៥៤ឆ្នាំ មានទីលំនៅ ក្រុងភ្នំពេញ ប៉ុន្តែបានស្នាក់នៅក្នុង ខេត្តបន្ទាយមានជ័យ ដើម្បីដាំដុះដើមស្មៅ ជាឱសថបុរាណ ខាងលើនេះ លោកជាសមាជិក សមាគមគ្រូឱសថបុរាណ កម្ពុជាម្នាក់ដែរ។

លោកបានបន្តថា៖ ដើមស្មៅដែល លោកបាន យកមកលក់នេះ មានឈ្មោះថា“ រ៉ាប់ពីកា ”ជាប្រភេទស្មៅយក ពូជពីប្រទេសកូរ៉េ និងបានយកមកដាំដុះនៅ ខេត្តបន្ទាយមានជ័យ ដោយខ្លួនឯង។ ថ្នាំនេះជាឱសថព្យាបាលរោគ ១៤មុខ បានយ៉ាងសាកសិទ្ឋ។គាត់លក់ក្នុងតម្លៃ ១គីឡូក្រាម ៣ម៉ឺនរៀលនៅ ព្រឹកម្សល់ម៉ិញនេះ (ថ្ងៃទី១ ខែកញ្ញា) គាត់លក់ដាច់ជាង ១០ការ៉ុង (១ការ៉ុង ជាង៣០ ទៅ៤០ គីឡូក្រាម) ហើយថ្ងៃនេះ (ថ្ងៃ២ ខែកញ្ញា) គាត់បានដាក់បន្ថែម មកលក់ទៀតជាង ១០ការ៉ុងទៀត ។

ការលក់ដើមស្មៅថាៈ ជាថ្នាំព្យាបាលរោគនេះ មិនត្រូវបានអាជ្ញាធរ ឬមន្ទីរពាក់ពន្ឋ័ណា ចាប់អារម្មណ៏ នៅឡើយទេ តែមានប្រជាពលរដ្ឋ មួយចំនួន ដែលធ្លាប់ចាញ់ បោកគេ កន្លងមកបាននិយាយថា ដូចជាមិន ជឿដើមស្មៅសោះ ព្យាបាលជម្ងឺ១៤មុខ ហើយសុទ្ឋតែ ជម្ងឺធ្ងន់ៗ ដែលគ្រូពេទ្យសម័យ បច្ចេកវិជ្ជាទំនើបពិបាក ក្នុងការព្យាបាលដូចជា ជម្ងឺទាចទឹក ជម្ងឺមហារីកស្បូន ជាដើមសង្ស័យ ថាបោកទេមើលទៅ។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា៖ លោកទើបតែដឹង ព័ត៌មានពីការលក់ ដើមស្មៅនេះ នៅម៉ោង ៨ព្រឹកថ្ងៃទី ០២ ខែកញ្ញានេះ ហើយលោក បានចាត់អោយមន្ត្រី របស់លោក ចុះទៅពិនិត្យមើល និងបានរាយការណ៏ មកវិញថា ពិតជាមានការលក់ ដើមស្មៅថ្លៃ១គីឡូ ក្រាម៣ម៉ឺនរៀលនេះមែន និងក្រោយពីការពិនិត្យ គឺគេមិនមានលក្ខណៈ ច្បាប់ត្រឹមត្រូវទេ លោកបាន បញ្ជារអោយផ្អាក ការលក់ដូរ ដើមស្មៅនេះហើយ។ មន្ត្រីមន្ទីរសុខាភិបាល ដែលចុះធ្វើការងារនេះ បានទូរសព្ទ័ អោយយើង ដឹងថា៖ ពេលក្រុមការងារ មន្ទីរមិនទាន់ចុះ ទៅដល់កន្លែងលក់ ស្មៅនោះផង អ្នកលក់ស្មៅ ខាងលើនេះបានដឹងខ្លួនមុន ហើយគេចខ្លួន បាត់ទៅហើយ។

គួរបញ្ជាក់ថា៖ ប្រជាពលរដ្ឋ ស្រុកបរិបូណ៏ធ្លាប់ ទទួលរងគ្រោះ ពីការចាញ់បោកការលក់ថ្នាំ បុរាណនេះ ជាច្រើនលើក រួចមកហើយ តែលើកនេះ មិនដឹងថាជារឿង បោកប្រាស់ ឬក៏អត់នោះទេ ព្រោះថាអ្នកបាន ទិញយកទៅមិនទាន់ ប្រើប្រាស់ និងមិនទាន់ ដឹងពីលទ្ឋផល នៅឡើយ ព្រោះទើបនឹងទិញប្រើ បានមួយថ្ងៃ តែនៅពេលអ្នកលក់ថ្នាំ គេចខ្លួនបែបនេះ ទើបគេសង្ស័យ ជាការលក់ស្មៅ ជាថ្នាំបោកប្រាស់៕

ដោយ៖ ឈាង វណ្ណៈ