Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនតាមរក​ចិន​ធ្លាប់ចាប់ជំរិតខ្លួន លុះ​រក​ឃើញ​កក្រើក​ជ្រោយចង្វា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនជាតិចិនមួយក្រុមតាមរកជនជាតិចិនមួយក្រុមផ្សេងទៀតដែលជាក្រុមធ្លាប់ចាប់ជំរិតខ្លួនចំនួន២ដងរួចមកហើយ លុះប្រទះឃើញក៏មានការផ្ទុះអាវុធនិងកាន់ដាវសាំម៉ូរ៉ៃដេញកាប់គ្នាបណ្តាលឲ្យរងរបួស២នាក់ ហើយត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវទន្លេមេគង្គក្បែរនឹងម៉ាស៊ីនបូមទឹក ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនជាតិចិនទាំង២ក្រុមខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ។ តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនចំនួន៣នាក់ជិះរថយន្តម៉ាកស្តារិចចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងពណ៌ទឹកប្រាក់ និងមួយគ្រឿងទៀតពណ៌ស ក្នុងគោលបំណងបើករថយន្តដើររកជនសង្ស័យជាជនជាតិចិនដែលធ្លាប់ធ្វើសកម្មភាពចាប់ជំរិតខ្លួនកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅចំណុចខុនដូម្តុំកោះពេជ្រ អស់ប្រាក់ចំនួន៣ម៉ឺនដុល្លារ ដោយជនរងគ្រោះបានវេរលុយទៅអោយជនសង្ស័យ ទើបជនសង្ស័យដោះលែង ។

ក្រោយមកកន្លងមកបានប៉ុន្មានថ្ងៃក៏ចាប់ជំរិតជនរងគ្រោះម្តងទៀតនៅក្នុងម្តុំកោះពេជ្រដដែល ។តាមប្រភពព័ត៌មានដដែលបានបន្តថា នៅយប់កើតហេតុ ជនរងគ្រោះបានតាមដានជនសង្ស័យមកដល់ក្បែរនឹងម៉ាស៊ីនបូមទឹកជ្រោយចង្វារ ស្រាប់តែឃើញជនសង្ស័យ៣នាក់ ហើយជនសង្ស័យម្នាក់បានដកកាំភ្លើងបាញ់ ចំណែកជនសង្ស័យម្នាក់ទៀតកាន់ដាវសាំម៉ូរៃដេញកាប់ជនរងគ្រោះធ្វើអោយជនរងគ្រោះភ័យស្លន់ស្លោពេកបើករថយន្តបុកជនសង្ស័យម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ ហើយរថយន្តជ្រុលបន្តទៅបុកជញ្ជាំងរបងដីឡូត៍មួយកន្លែងដែលនៅទល់មុខផ្ទះវីឡារបស់ជនសង្ស័យផ្ទះលេខ289 ធ្វើឲ្យអ្នកបើករថយន្តរងរបួសសន្លប់ស្តូកស្តឹង រីឯរថយន្តខ្ទេចមួយកំណាត់មុខ ។

បើតាមជនរងគ្រោះប្រាប់តាមរយៈអ្នកបកប្រែថា ជនសង្ស័យនិងជនរងគ្រោះធ្លាប់ជាមិត្តភក្តិនឹងគ្នា និងធ្លាប់បានចាប់ជំរិត២ទៅ៣ដងមកហើយ ទើបតែលើកនេះតាមទាន់ត្រូវជនសង្ស័យផ្ទុះអាវុធត្រូវរថយន្តមួយគ្រាប់ និងកាន់ដាវសាំម៉ូរ៉ៃដេញកាប់ ធ្វើឲ្យជនរងគ្រោះបើករថយន្តដេញបុកបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ចំណែកជនរងគ្រោះភ័យពេកបានសន្លប់នៅក្នុងរថយន្ត ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកយកជនរងគ្រោះយកទៅព្យាបាល ។

រីឯជនល្មើសវិញត្រូវបានសមត្ថកិច្ចវាយខ្នោះរួចយកមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារដើម្បីសួរនាំបានម្នាក់ ចំណែកបក្ខពួក២នាក់ទៀតចូលទៅសម្ងំនៅក្នុងផ្ទះ ។ ក្រោយពេលកើតហេតុខាងលើនេះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព