បណ្តាញសង្គម

មិននឹកស្មាន​ផ្ទះ​សំណាក់​យីហោ​«៦៦» ពួកគេ​ប្រព្រឹត្តយ៉ាង​គគ្លើន​​ចឹង​​​សោះ

ខេត្តតាកែវ ៖ ក្រុមស្ទាវប្រុស-ស្រីចំនួន១៣នាក់ ដែលបានពួនសំងំពពាក់ពពូនគ្នាដើម្បីប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់ ត្រូវបានកំលាំងប៉េអឹមខេត្ត ក្រោមធ្វើការបង្ក្រាបបានទាំងសំបុកជាមួយនឹងវត្ថុតាងជាក់ស្តែង រួចបញ្ជូនមកកាន់ការិយាល័យប្រឆាំងការជួញដូគ្រឿងញៀនខេត្តចាត់ការបន្ត ។

ហេតុការចុះបង្ក្រាបក្រុវស្ទាវសំងំប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់នេះ បានកើតឡើងកាលពីថ្ងៃទី ៦ ឧសភា វេលាម៉ោង៩និង៣០នាទីព្រឹក ក្នុងភូមិប្រហ៊ូត សង្តាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

លោកវរសេនីឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវបានអោយដឹងថា ការបង្ក្រាបក្មេងស្ទាវពួនសំងំប្រើប្រាស់គ្រឿងញៀននេះ គឺមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងដែរ ។ លោកបានដឹកនាំកំលាំងចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន១៣នាក់ មានស្រី៦នាក់ នៅផ្ទះសំណាក់យីហោ«៦៦» ស្ថិតក្នុងភូមិ-ឃុំខាងលើ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន មានម៉ូតូ៤គ្រឿង, ដាវ២ និងថ្នាំញៀន៤កញ្ចប់ ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្តថា ផ្ទះសំណាក់នេះ កម្លាំងជំនាញរបស់លោកបានស្រាវជ្រាវយូរមកហើយ ដោយមិនសូវមានភ្ញៀវធម្មតាមកសម្រាកឡើយ ដែលភាគច្រើន គឺជាក្រុមក្មេងស្ទាវ និងជាមុខសញ្ញាចែកចាយនឹងប្រើប្រាស់គ្រឿងញៀនមកស្នាក់នៅតែម្តង ។

ទើបនៅថ្ងៃនេះ យើងធ្វើការបង្ក្រាបតែម្តងជាលទ្ធផល គឺសុទ្ធតែក្មេងស្ទាវក្រុមក្មេងស្ទាវទាំងនោះ ក៏បាននិយាយសារភាពថា ពួកគេពិតជាបានសំងំនៅក្នុងផ្ទះសំណាក់ ដើម្បីប្រើប្រាស់គ្រឿងញៀតពិតប្រាកដមែន។

លោកវរសេនីយ៍ ឈុន សុមេធា ប្រធានការិយាល័យប្រឆាំងការជួញដូរប្រើប្រាស់គ្រឿងញៀនខេត្តបានអោយដឹងថា នៅពេលនេះយើងកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យប្រុស ស្រី និងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ។

ដកស្រង់ពី៖កកោះសន្តិភាព