Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកមូលហេតុឃើញហើយ ពាក់ព័ន្ធ​ករណីភ្លើងឆេះអាស្រមតម្កល់ព្រះពុទ្ធរូប​

  • បោះពុម្ព

ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី៦ ឧសភា សមត្ថកិច្ចបានបើកការសើុបអង្កេត និងរកមូលហេតុឃើញហើយពាក់ព័ន្ធករណីអគ្គិភ័យឆាបឆេះអាស្រមតម្កល់ព្រះពុទ្ធរូបមួយខ្នង គឺបង្កឡើងដោយការលួចដុត ព្រមទាំងឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាកម្មកររបស់ម្ចាស់អាស្រមកើតហេតុខាងលើ ព្រមទាំងដកហូតវត្ថុតាងផងដែរ។

គួររំលឹកថា អគ្គិភ័យឆាបឆេះអាស្រមតម្កល់ព្រះពុទ្ធរូបយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងមូលហេតុ អាស្រមតម្កល់ព្រះពុទ្ធរូបមួយខ្នងសង់អំពីឈើប្រក់ស័ង្កសី បាំងជញ្ជាំងនិងក្រាលក្តា មានទំហំទទឹង៥ម៉ែត្រនិងបណ្តាយ៧ម៉ែត្រ ដែលមានទីតាំងក្បែរផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ត្រូវអគ្គិភ័យឆាបឆេះដោយមិនដឹងមូលហេតុកាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បណ្តាលឱ្យរងការខូចខាតរួមមាន ព្រះពុទ្ធរូបធំ១អង្គ, ព្រះពុទ្ធរូបតូចៗចំនួន១៦អង្គ និងថូផ្កាធ្វើអំពីឈើចំនួន២គូ ត្រូវភ្លើងឆេះអស់ទាំងស្រុង។ អាស្រមតម្កល់ព្រះពុទ្ធរូបមួយខ្នងខាងលើគឺជាទីគោរពបូជារបស់ឧត្តមសេនីយ៍យោធាម្នាក់ឈ្មោះចែម សង្វារ ភេទប្រុស អាយុ៦៧ឆ្នាំ ។

ចំណែកជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ រ៉ា រ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ ។តាមប្រភពពីសមត្ថកិច្ចថា ដើមហេតុនៃការលួចដុតអាស្រមតម្កល់ព្រះពុទ្ធរូបខាងលើ គឺដោយសារជនសង្ស័យម្នាក់កម្មករខឹងរឿងសុំបើកប្រាក់ខែថ្លៃកម្លាំងពលកម្ម តែត្រូវថៅកែស្តីបន្តោស ។

ក្រោយពីបើកលុយបានហើយ កម្មករនាំគ្នាផឹកសុីសប្បាយតាំងពីថ្ងៃរហូតយប់ ទើបចែកផ្លូវគ្នារៀងៗខ្លួន ។ លុះដល់វេលាយប់កើតហេតុខាងលើ ជនសង្ស័យម្នាក់ដែលជាកម្មករត្រូវថៅកែស្តីបន្តោសកាលពីព្រឹកនោះបានធ្វើសកម្មភាពយកដែកកេះទៅដុតបំផ្លាញអាស្រមនោះតែម្តង។បច្ចុប្បន្ន ជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព