Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចៅអធិការវត្ត ចំប៉ាចារុ ខេត្តកំពង់ស្ពឺ ដោះស្បង់ចីវរ ចូលច្រៀង ខារ៉ាអូខេ នៅក្រុងតាខ្មៅ

  • បោះពុម្ព

កណ្តាល៖ សង្ឃមួយអង្គ ដែលជាចៅអធិការវត្ត រួមនឹងបក្ខពួក ២នាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ច ក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន បន្ទាប់ពីសង្ឃអង្គនេះ បានដោះស្បង់ចីវរចេញ រួចចូលច្រៀង ខារ៉ាអូខេ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៣រសៀល ស្ថិតនៅចំណុចខារ៉ាអូខេ ឌីយ៉ាម៉ង់ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សង្ឃ ដែលដោះស្បង់ចីវរ ចូលច្រៀងខារ៉ាអូខេ ខាងលើ មានព្រះនាម សុង រតនះ ភេទប្រុស អាយុ ៣៦វស្សា បច្ចុប្បន្នគង់នៅវត្ត ចំប៉ាចារុ ភូមិ-ឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាចៅអធិការវត្ត ចំប៉ាចារុ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ចៅអធិការវត្តខាងលើ បានស្លៀកស្បង់ជីវរចេញពីវត្ត តាមរថយន្ត ០១ គ្រឿង ម៉ាក CAMRY ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ២R-២២២១ ដោយអោយ បក្ខពួកខ្លួន ២នាក់ទៀតមកយក ឆ្ពោះមកក្រុងតាខ្មៅ ដើម្បីច្រៀង ខារ៉ាអូខេ ដោយបានប្តូរ សម្លៀកបំពាក់ ជាបាសក នៅក្នុងរថយន្ត។ លុះចូលច្រៀង ខារ៉ាអូខេឌីយ៉ាម៉ង់ បន្ទប់ភ្នំប្រុស ក៏បានទូរសព្ទ ហៅបក្ខពួកខ្លួន ពីរនាក់ទៀតមកច្រៀងដែរ លុះដល់ម៉ោង កើតហេតុ សមត្ថកិច្ច ក្រុងតាខ្មៅ ក៏ធ្វើការឃាត់ខ្លួនជន សង្ស័យតែម្តង ។

ដកស្រង់ពី៖ ដើមអម្ពិល