Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងបោកឆ្នាំងបាយចោល ប្អូនជាប់ខ្នោះ បងដេកពេទ្យ​

  • បោះពុម្ព

ខេត្តតាកែវ ៖ ជនសង្ស័យជាប្អូនត្រូវប៉ូលិសចាប់វាយខ្នោះ ចំណែកជនរងគ្រោះជាបងដែលរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជនសង្ស័យជាប្អូនផឹកស្រវឹងហើយបោកឆ្នាំងបាយចោល លុះពេលជនរងគ្រោះស្តីបន្ទោស ធ្វើឱ្យជនសង្ស័យជាប្អូនខឹងក៏បានទាញកាំបិតបុ័ងតោកាប់ បណ្តាលឲ្យជនរងគ្រោះជាបងរងរបួសធ្ងន់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅភូមិអណ្តែងសាំង ឃុំជីខ្មា ស្រុកទ្រាំង ។

លោកប៊ិច វណ្ណា អធិការរងនគរបាលស្រុកទ្រាំង បានអោយដឹងថា ជនបង្កជាប្អូនឈ្មោះ តឿ ឆារី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអណ្តែងសាំង ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកជនរងគ្រោះជាបងឈ្មោះតឿ ចិន្តា ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

លោកអធិការរងនគរបាលស្រុកទ្រាំង បានអោយដឹងបន្តថា មុនកើតហេតុ ជនសង្ស័យបានផឹកស៊ីស្រវឹងរួចបានធ្វើសកម្មភាពបោកឆ្នាំងបាយចោល ពេលនោះជនរងគ្រោះដែលត្រូវជាបងបង្កើតបានស្តីបន្ទោស ស្រាប់តែជនសង្ស័យមានការខឹងសម្បា ក៏ស្ទុះទៅទាញកាំបិតបុ័ងតោមកកាប់ជនរងគ្រោះចំនួន២កាំបិត បណ្តាលឲ្យរងរបួសត្រង់ក្បាលមួយកន្លែងនិងរបួសស្នាមនៅកដៃឆ្វេងមួយកន្លែង។

ក្រោយធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះជាបងរួចមក កម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យភ្លាមៗតែម្តង ។ នៅចំពោះមុខនគរបាលស្រុក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានផឹកស៊ីស្រវឹងរួចបោកឆ្នាំងចាន និងបានយកកាំបិតកាប់ទៅលើបងប្រុសរបស់ខ្លួនពិតប្រាកដមែន ។

លោកយ៉ុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តបានអោយដឹងថា ពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការផ្លូវតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព