Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមិនជួយ! ធ្វើសកម្មភាពលើនាងហើយ ទៅផ្តាច់ជីវិតជនជាតិចិនម្នាក់ទៀត​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលរងរបួសបាក់ជើងត្រូវបាននគរបាលចាប់វាយខ្នោះទាំងបាក់ជើងពេលបញ្ជូនចូលមន្ទីរពេទ្យឯកជន ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ហើយជិះគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូរបស់បុរសជនជាតិចិនម្នាក់ បណ្តាលអោយបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី១០ ខែឧសភា នៅចំណុចផ្លូវលេខ១៨២កែង២២៣ (ផ្លូវទេពផន) ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះFEI SHIQI ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិចិន មុខរបរកម្មករដឹកតៅហ៊ូលក់ មានលំនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សិកែវ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកគុប ពាក់ស្លាកលេខ ភ្នំពេញ ១HN-១៣៣៩ ។

ចំណែកជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនឈ្មោះហុក ម៉េងហុង ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅម្តុំផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រីឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ID-៩១៥៤ ។

តាមសេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់នៅចំណុចមុខផ្សារដើមគ ក្នុងខណ្ឌបឹងកេងកង ហើយត្រូវសមត្ថកិច្ចដេញតាម បន្ទាប់មកជនសង្ស័យបានបោះកាបូបនោះចោលតាមផ្លូវត្រង់ចំណុចកើតហេតុខាងលើ ហើយក៏បានជ្រុលបុកម៉ូតូរបស់បុរសជនជាតិចិនជាកម្មករលក់តៅហ៊ូ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិត ។

ចំណែកជនសង្ស័យម្នាក់បានរងរបួសបាក់ជើង រីឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ដែលរងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែកម៉ូតូទាំ២គ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយជាបន្តទៀត ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព